Connect with us

ជីវិតកម្សាន្ដ

ខែក្រោយចូលរោងការ Kimberly ជប់លៀងលាភាពនៅលីវ សុទ្ធតែតារាល្បីៗចូលរួម

បានផុស

នៅ

ជាងមួយខែទៀត តារាសម្ដែង Kimmy Kimberly និងគូដណ្ដឹង Mark Prin នឹងដឹកដៃគ្នាចូលរោងការនៅប្រទេសអ៊ីតាលី ខណៈកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ តារាស្រីរូបនេះបាននាំមិត្តភក្តិស្និទ្ធជាច្រើននាក់ជប់លៀងលាភាពនៅលីវយ៉ាងកក់ក្ដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ Kimberly និង Mark Prin នឹងរៀបចំពិធីមង្គលការរបស់ពួកគេ នៅប្រទេសអ៊ីតាលី មុនត្រឡប់ទៅប្រារព្ធពិធីប្រពៃណីនៅប្រទេសថៃ ក្នុងខែវិច្ឆិកា។ ស្របពេលដែលពេលវេលានៅសល់ប្រមាណជាង ​៣០ថ្ងៃទៀត ពិធីសិរីមង្គលរបស់តារាទាំងពីរនឹងធ្វើឡើង អនាគតកូនក្រមុំបានរៀបចំជប់លៀងលាភាពនៅលីវ​ជាមួយមិត្តភក្តិក្នុង និងក្រៅរង្វង់សិល្បៈចំនួន ១១នាក់ ប្រកបដោយស្នាមញញឹម និងរីករាយ។

ក្នុងពិធីជប់លៀងនេះដែរគេឃើញវត្តមាន តារាស្រី Yaya Urassaya តារាស្រី Margie Rasri តារាស្រី Bow Benjawan និងមិត្តភក្តិនៅខាងក្រៅឧស្សាហកម្មកម្សាន្ត ៨នាក់ផ្សេងទៀត។ ជាមួយនឹងរូបថតជាច្រើនសន្លឹក Kimberly បានបង្ហោះសារមួយឃ្លាប្រកបដោយភាពកក់ក្ដៅថា “សម្លាញ់របស់ខ្ញុំនាំខ្ញុំជប់លៀងលាភាពនៅលីវដ៏រីករាយ! ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងបំផុត!! (My girls throws me the best bachelorette party ever!! I love you all sooo f*ing much!! ) ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព័ត៌មានណាត់ជួបរវាង Lisa និងទាយាទស្នងត្រកូល LV លេចឮជាថ្មី

ចុចអាន៖ Matt បង្អួតជីវិតរីករាយ ក្រោយបែកផ្លូវជាមួយពោះម៉ាយ ​Songkran

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម