ជីវិតកម្សាន្ដ
ភរិយាឧកញ៉ា ឌួង ឆាយ ប្រកាសរក្សាជំហរមិនត្រឡប់ក្រោយ ហើយថា អស់ចិត្តស្រលាញ់គឺចប់
ខណៈដែលមានមហាជននិងអ្នកគាំទ្រជាច្រើន នៅតែកំពុងតាមដានចង់ដឹងអំពីបញ្ហានៃរឿងរ៉ាវបែកបាក់ស្នេហារវាងលោកឧកញ៉ា ឌួង ឆាយ និងភរិយា ដោយក្នុងនោះមានមួយចំនួនធំបានទទូចឲ្យអ្នកទាំងពីរផ្សះផ្សាយយកគ្នាជាប្តីប្រពន្ធវិញ ព្រោះអាណិតកូននោះក៏ស្រាប់តែមុននេះលោកស្រី ដេត ម៉ាលីណា បានប្រកាសរក្សាជំហរជាថ្មី គឺមិនដើរថយក្រោយឡើយ។

គេចាំបានថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០កន្លង ទៅលោកស្រី ដេត ម៉ាលីណា ដែលជាភរិយាឧក ញ៉ា ឌួង ឆាយបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកស្រីនិងឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ ដែលធ្វើឲ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមមាន ការងឿងឆ្ងល់និងភ្ញាក់ផ្អើលសឹងមិនគួរជឿ។


បន្ទាប់ពីដំណឹងដ៏រសើបនេះ បានធ្វើមហាជននិងអ្នកគាំទ្រក៏ដូចប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ បានសម្តែងការភ្ញាក់ផ្អើលហើយស្នើឲ្យលោកស្រី ដេត ម៉ាលីណា និងលោកឧកញ៉ា ឌួង ឆាយ ផ្សះផ្សាស្នេហ៍ដូចដើមវិញ។ ប៉ុន្តែជាជំហរត្រូវលោកស្រី ដេត ម៉ាលីណា ថាមិនអាចឈានទៅរកស្ថានភាពដូចដើមវិញឡើយ។


ជាក់ស្តែង ដើម្បីបញ្ជាក់ជំហរទៅកាន់មហាជនម្តងទៀត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១លោកស្រីនិយាយថា សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំហើយ គឺមិនអាចបកក្រោយជួបរឿងដូច១៣ឆ្នាំមុនទៀតទេហើយសង្ឃឹមថា អាចមើលវីដេអូនាងខ្ញុំបកស្រាយនេះ វាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់អស់ចិត្តស្រលាញ់ គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ។


គូររម្លឹកថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ភរិយាលោកឧកញ៉ា ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា ក៏ធ្លាប់បានចេញមុខទម្លាយពីមូលហេតុនៃការសម្រេចចិត្តលែងលះគ្នានេះដែរថា លោកស្រីទ្រាំរស់ឱបទុក្ខរងសម្ពាធផ្លូវចិត្តពីស្វាមីអស់១៣ឆ្នាំមកហើយ ទើបពេលនេះ សម្រេចឈប់ទ្រាំតទៅទៀតដោយលោកស្រីបានប្រៀបធៀបចំណងអាពាហ៍ពិពាហ៍របស់លោកស្រីនិងស្វាមីមិនខុសពីកែវ ដែលបានបែកឬប្រេះស្រាំហើយ គឺមិនអាចផ្សះផ្សាបានឡើយ។
ដោយឡែកបើងាកទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនឧកញ៉ា ឌួង ឆាយ កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅក៏បានបង្ហោះសារដង្ហោយអាណិតកូន ខណៈលោកឧកញ៉ាថា ខ្លួនពិតជាបានធ្វើគ្រប់យ៉ាងអស់ពីលទ្ធភាពហើយ។លោកឧកញ៉ា ឌួង ឆាយ បានលើកឡើងថា ពុកសូមទោសណាកូនប្រុសមាសឪពុកពុកបានព្យាយាមអស់ពីលទ្ធភាពនិងសមត្ថភាពរបស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាទីបំផុត ដើម្បីកូនៗណាចាប់ពីពេលនេះ។ សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នា ចំពោះការបារម្ភស្រលាញ់រាប់អានណា អ្វីៗដែលនៅសល់ទុកឲ្យព្រហ្មលិខិតព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះ។ ចំណែកមកដល់ថ្ងៃទី២៦ ខែមករា លោកឧកញ៉ា ឌួង ឆាយ បានថ្លែងសារខ្លីទៀតថា ខ្ញុំឆ្អែតចិត្តខ្លាំងណាស់ពូមីងបងប្អូនទាំងអស់គ្នាអើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មកស្គាល់តារាស្រីកូនកាត់បរទេស៧រូប កំពុងលេចធ្លោលើវិស័យសិល្បៈខ្មែរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ