Connect with us

ជីវិតកម្សាន្ដ

ធ្លាប់បាក់ទឹកចិត្ត តែ សុគន្ធ ថេរ៉ាយុ នៅអាចពង្រឹងស្មារតីបាន

បានផុស

នៅ

តារា​ចម្រៀង លោក សុគ្ធ ថេរ៉ាយុ កាល​​ពី​ថ្មី​ៗ​នេះ លោក​បាន​​រង​ការ​រិះគន់យ៉ាងខ្លាំង ​បន្ទាប់ពីបាន​បញ្ចេញ​បទ​ចម្រៀង​ស្នា​ដៃ​ថ្មី​របស់​ខ្លួន​ ដើម្បី​បំពេញ​ការ​ទន្ទឹង​រង់​ចាំ​អ្នក​គាំ​ទ្រ​ក្រោយស្ងប់ស្ងាត់​មួយ​រយៈ​។ នាពេលនោះដែរ ​​លោក​បានបញ្ចេញស្នាដៃថ្មី និងបានផ្សព្វផ្សាយ​​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​ ស្រាប់​តែ​មាន​បុគ្គល​ម្នាក់​បាន​ចេញ​មក​រិះគន់​ ថា “​សំឡេង​​កែ​មិន​ឡើង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ បន្ទាប់​ពី​មាន​ការ​រិះគន់​លោក សុគន្ធ ថេរ៉ាយុ ក៏បាន​ចេញ​មុខបក​ស្រាយ​យ៉ាង​ច្បាស់​ជុំ​វិញ​ការ​លើក​ឡើង​ទាំង​អស់នោះ។

ជាមួយគ្នានេះ អ្វី​ដែល​អ្នក​គាំ​ទ្រ​ទើប​តែ​ចាប់​អារម្មណ៍​ថ្មី​បន្ថែម តារា​ចម្រៀង​រូបនេះ កន្លងមកក៏​​ធ្លាប់​ឆ្លង​បានកាត់​រឿង​រ៉ាវ​ជា​ច្រើន​រហូត​ធ្វើ​ឱ្យ​លោក​កើត​ជំងឺ​​បាក់​ទឹកចិត្ត ​តែ​ពុំ​ធ្លាប់​មានមហាជន ឬ​អ្នកគាំទ្ររបស់លោកបាន​ដឹងនោះឡើយ។

សុគន្ធ ថេរ៉ាយុ បាន​ទម្លាយ​ពី​បញ្ហា​របស់​ខ្លួន​ថា «ព្រោះ​ធ្លាប់​បាក់​ទឹកចិត្ត ព្រោះ​ហត់​នឿយ​នឹង​ពាក្យ​មើល​ងាយ ​ព្រោះ​ស្អប់​អារម្មណ៍​គេ​ដៀល​ ទើប​រាល់​ពេល​ខ្ញុំតែងតែ​ខំ​ទោះ​បី​ពេល​ខ្លះ​ហត់នឿយ​យ៉ាង​ណា ក៏​ខ្ញុំ​មិន​បង្ហាញ​ភាព​ទន់​ជ្រាយ​មុខ​អ្នក​​ណា​ឡើយ​»

លោក​បញ្ជាក់​ថា «រាល់​ពេល​ មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ខំ​រុញ​ខ្លួន​ឯង​ឱ្យ​ដើរ​ទៅ​មុខ​ទៀត​យក​ពាក្យ​​គេ​​មើល​ងាយ​ធ្វើ​ជា​​កម្លាំង​ជំរុញ​ចិត្ត គ្រាន់​​សង្ឃឹម​ថា ថ្ងៃ​​មួយ​អាច​រក​ច្រក​ចេញ​សម្រាប់​គោលដៅ​ជីវិត​ខ្លួន​ឯង គឺ​ប្រសើរ​ជាង​នេះ​។ អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែរ​បាន​គាំ​ទ្រ​ នឹង​ស្រលាញ់​ចូល​​ចិត្ត​ខ្ញុំ»។ លោក​បន្ថែម​ថា ​ពេល​ខ្លះ​បាក់​ទឹក​ចិត្ត​តែ​លោក​នឹង​ខំ​ប្រឹង​ទៀត។

សូម​​ជម្រាប​ថា សុគន្ធ ថេរ៉ាយុ កាល​​ពី​កន្លង​ទៅ​មិន​ត្រឹម​​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នោះ​ទេ លោក​ក៏​មាន​ភាព​ជោគជ័យ​ខ្លាំង​លើ​អាជីវកម្ម​ផង​ដែរ ប៉ុន្តែ​បន្ទាប់​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិស័យ​សិល្បៈ​មួយ​សន្ទុះ កន្លង​មក​លោក​​ក៏​បាន​​បាត់​វត្តមាន​ពី​សិល្បៈ​​មួយ​រយៈ ខណៈ​មហាជន​ជា​ច្រើន​តែង​បាន​ទន្ទឹង​រង់​ចាំ​វត្តមាន​នៃ​បទចម្រៀង​ថ្មី​ៗ​របស់​លោក​ដើម្បី​ប្រជែង​លើ​ទីផ្សា​បច្ចុប្បន្ន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម