ជីវិតកម្សាន្ដ
ផ្ទះតារាចម្រៀងអាមេរិកមួយរូប កំពុងដាក់លក់ក្នុងតម្លៃជាង ៤០ លានដុល្លារ
ផ្ទះអ្នកស្រី Cher នៅលើកោះឯកជន នៃរដ្ឋ Miami កំពុងដាក់លក់ក្នុងទីផ្សារតម្លៃ ៤២.៥ លានដុល្លារ ។ តារាចម្រៀងអាមេរិកវ័យ ៧៧ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុបដល់ទៅ ៣៦០ លានដុល្លារឯណោះ ។

កោះ La Gorce គឺជាកន្លែងឯកជនថ្លៃកប់ពពកមួយសម្រាប់រស់នៅ មិនចម្លែកទេដែលតារាល្បីដូចអ្នកស្រី Cher មានសមត្ថភាពទិញផ្ទះនៅទីនោះបាន ។
Cher ល្បីឈ្មោះដំបូងក្នុងឆ្នាំ ១៩៦៥ ដោយសារតែសំឡេងរបស់គាត់ បូករួមជាមួយការតុបតែងខ្លួនលេចធ្លោរហូតក្លាយជានិមិត្តរូបនៃមនុស្សរាប់លានអ្នកមកដល់សព្វថ្ងៃតែម្ដង ។

ផ្ទះរបស់គាត់មានបន្ទប់គេងដល់ទៅ ៦ រួមទាំងអាងហែលទឹកដ៏ធំ ជាពិសេសមានផែផ្ទាល់ខ្លួនទៀតផង ។ បើអ្នកគាំទ្ររូបណាមានប្រាក់ ៤២.៥ លានដុល្លារនោះ គេមិនខ្លាចនឹងទិញផ្ទះអ្នកស្រី Cher ឡើយ ។


ដូច្នេះមកទស្សនាទិដ្ឋភាពក្នុងផ្ទះរបស់ Cher ទាំងអស់គ្នា៖








សូមជម្រាបថា Cher បានទិញផ្ទះនេះតាំងពីឆ្នាំ ១៩៩៣ ក្នុងតម្លៃ ១.៥ លានដុល្លារប៉ុណ្ណោះ ។ វាមានទំហំ ១១៥៧ ម៉ែត្រការ៉េ សាងសង់លើផ្ទៃដី ២៧៥២ ម៉ែត្រការ៉េ ហើយអ្នកស្រីរស់នៅទីនោះដល់ឆ្នាំ ១៩៩៦ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ទិដ្ឋភាពខាងក្នុងផ្ទះរបស់តារាអាមេរិក ដាក់ជួលក្រោមតម្លៃជិត ២ ម៉ឺនដុល្លារ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?