ជីវិតកម្សាន្ដ
Pinky ទើបជួបមុខម្ដាយលើកដំបូង ក្រោយជាប់ពន្ធនាគារក្នុងសំណុំរឿង Forex-3D
កាលថ្ងៃទី១០ខែសីហា ម្សិលមិញនេះ តារាសម្ដែង Pinky Savika ទើបតែមានឱកាសបានជួបមុខម្តាយលើកដំបូង។ ក្រោយត្រូវតុលាការសម្រេចឲ្យនាងនិងម្តាយ រួមមនុស្ស ២៤នាក់ផ្សេងទៀត ជាប់ពន្ធនាគារក្នុងក្នុងសំណុំរឿង Forex-3D។

ក្រោយមកទើប Pinky ត្រូវតុលាការសម្រេចដោះលែងបណ្ដោះអាសន្នដោយដោះដូរនឹងទឹកប្រាក់យ៉ាងច្រើន ខណៈម្ដាយនិងប្អូនប្រុសជាប់ឃុំក្នុងពន្ធនាគារដដែល។ ទើបតែពេលនេះ នាងបានជួបមុខម្តាយរបស់នាងនិងមនុស្ស ២៤ នាក់ទៀតដោយបានបង្ហាញស្នាមញញឹមលើកទឹកចិត្ត និងធ្វើដៃជារូបបេះដូងក្នុងន័យប្រាប់ថា នៅតែប្រយុទ្ធដើម្បីបន្តដំណើរជីវិតនេះទៅមុខទៀត។
ជាមួយគ្នានេះដែរ ការជួបមុខម្ដាយលើដំបូងនេះគឺជាការជួបមួយដ៏ប្រសើរបំផុត បន្ទាប់ពីតុលាការបានលើកលែងម្តាយ និងមនុស្ស ២៤ នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងករណីនៃការចែករំលែក Forex 3D។
តាមរយៈទំព័រ TV Pool បានគេបង្ហាញថា Pinky និងមេធាវីបានមកដល់តុលាការព្រហ្មទណ្ឌ។ ហើយថ្ងៃនេះនឹងធ្វើសេចក្តីថ្លែងការណ៍ទៅតុលាការដោយបញ្ជាក់ថា Pinky គឺគ្រាន់តែជាអ្នកវិនិយោគប៉ុណ្ណោះ។ នាងនិងម្ដាយ មិនដែលល្បួងអ្នកណាម្នាក់ឲ្យលេង និងទទួលបានភាគលាភតិចតួចពីការវិនិយោគតែប៉ុណ្ណោះ!
គួររំលឹកដែរថា តារាសម្ដែងស្រី Pinky និងក្រុមគ្រួសារ បានជាប់ពាក់ព័ន្ធជាមួយករណីចែករំលែកខ្សែសង្វាក់ Forex-3D ចាប់តាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២មកម្ល៉េះ។ ភ្លាមៗនោះដែរ នាងនិងម្ដាយរួមទាំងបងប្រុស ត្រូវបានប៉ូលិសបញ្ចូនចូលគុក ដោយមិនអាចសុំសិទ្ធឲ្យនៅក្រៅឃុំបានឡើយ។ តែយ៉ាងណាក្រោយមកតុលាការបាន ដោះលែងឲ្យក្រៅឃុំ ហើយនាងក៏មិនមានសិទ្ធចាកចេញទៅក្រៅប្រទេសបានឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្កើតភាពភ្ញាក់ផ្អើល ដោយបង្ហោះឈុត ប៊ីគីនីលើកដំបូង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត