ជីវិតកម្សាន្ដ
លីវ ជីលី រំលេចខ្លួនជាមួយគ្រឿងអលង្ការពេជ្រភ្លឺចែងចាំង លើកសម្រស់កាន់តែស្អាតប្លែក
បន្ទាប់ពីបានតំណែងក្លាយជាបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី ត្រូវបានគេមើលឃើញថា ទីផ្សារសិល្បៈរបស់នាងកាន់តែមានភាពលេចធ្លោ រហូតម្ចាស់ក្រុមហ៊ុន និងផលិតករជាច្រើន សម្លឹងឃើញ ហើយអញ្ជើញទៅថតសម្ដែង ឬ ផ្សព្វផ្សាយពាណិជ្ជកម្មជាដើម…។

ជាក់ស្ដែងអំឡុងពេល ២ ឬ ៣ ឆ្នាំ ចុងក្រោយនេះ បវរកញ្ញា លីវ ជីលី ត្រូវម្ចាស់កម្មវិធីធំៗមួយចំនួនពេញចិត្តនូវសមត្ថភាពទេពកោសល្យរបស់នាង ហើយក៏ទទួលបានឱកាសការងារជាបន្តបន្ទាប់។

អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀត កាលពីថ្មីៗនេះ អ្នកគាំទ្រ ក៏បានឃើញបវរកញ្ញា ជីលី ពាក់គ្រឿងពេជ្រមានតម្លៃថ្លៃខ្ទង់រាប់ម៉ឺនលានដុល្លារ សម្ញែងភ្នែកមហាជនទៀតផង។

តាមរយៈរូបភាពរំលេចខ្លួនជាមួយគ្រឿងអលង្ការពេជ្រភ្លឺចែងចាំងនៅលើខ្លួននោះដែរ កញ្ញា លីវ ជីលី បានបន្លុយអមដោយខ្លឹមសារដ៏មានអត្ថន័យបែបនេះថា «ត្រូវធ្វើខ្លួនជាគ្រាប់ពេជ្រសុទ្ធដែលនរណាៗ ក៏ចង់បាន កុំធ្វើខ្លួនដែលនរណាៗ ក៏ធ្លាប់បាន»។ អ្នកគាំទ្របានសរសើរគ្រប់គ្នាថា លីវ ជីលី កាន់តែបន្ថែមសម្រស់ស្រស់ស្អាត ក្រោយពាក់គ្រឿងអលង្ការពេជ្រភ្លឺចែងចាំង។

កញ្ញា លីវ ជីលី កន្លងមក ទោះបីពុំអាចចូលដល់ Top កំពូលណាមួយ នៃការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2023 នៅប្រទេសប៉ូឡូញ ក៏ពិតមែន ប៉ុន្តែសម្រាប់នាងនៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា