Connect with us

ជីវិតកម្សាន្ដ

Kwan ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច ដោយសារបារម្ភពីម្ដាយ

បានផុស

នៅ

និយាយនៅក្នុងវីដេអូមួយ តារាសម្ដែងថៃ ក្វាន់ យូសាម៉ានី (Kwan Usamanee) ទម្លាយជាសាធារណៈ​ថា ​ខ្លួន​ធ្លាប់​គិត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយការលេបថ្នាំ ប៉ុន្តែបំណងមិនបានសម្រេច ព្រោះនឹកអាល័យម្ដាយពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនិកជននិយមតាមដានសិល្បៈថៃ មុខជាបានស្គាល់ច្បាស់តារាជួរមុខលំដាប់ប្រទេស ក្វាន់ យូសាម៉ានី ដែលជាតារាសម្ដែង និងបង្ហាញម៉ូដរបស់ប្រទេសថៃអស់ពេលជាច្រើនឆ្នាំ។ ក្វាន់ បានឈានជើងចូលក្នុងវិស័យសិល្បៈតាំងពីកុមារភាព ដែលគិតទល់ពេលនេះ វាមានរយៈពេល ៣០ឆ្នាំមកហើយ។  

ប្រឡូកសិល្បៈអស់ពេលយូរយ៉ាងនេះ នេះជាលើកទីមួយ ដែល ក្វាន់ ព្រមទម្លាយទុក្ខលំបាកនាងធ្លាប់ឆ្លងកាត់ ដែលមានពេលមួយនោះ នាងពិតជារងសម្ពាធជាច្រើនពីអាជីពរបស់នាង បូករួមទាំងការបាត់បង់ឪពុកផង វាបានធ្វើឱ្យនាងគិតចង់ធ្វើអត្តឃាត ប៉ុន្តែមិនបានសម្រេចនោះទេ។ កាលណោះនាងបម្រុងនឹងលេបថ្នាំងងុយដេកដើម្បីបញ្ចប់ជីវិត តែចុងក្រោយ ដោយសារអាឡោះអាល័យម្ដាយ និងបារម្ភពីសុខទុក្ខរបស់គាត់ ទើបនាងបញ្ឈប់គំនិតសម្លាប់ខ្លួនទៅ។

ក្រោយដឹងរឿងនេះ អ្នកគាំទ្របានសម្ដែងក្ដីអាណិតអាសូរដល់នាង និងបានខម្មិនលើកទឹកចិត្តតារាស្រីរូបនេះយ៉ាងច្រើនសន្ធឹក ចំណែកសាមីខ្លួន ហាក់ទទួលបានភាពកក់ក្ដៅយ៉ាងខ្លាំងពីអ្នកគាំទ្រផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រៅពីសិល្បៈ Kwan ជាម្ចាស់ជំនួញដ៏ជោគជ័យមួយរូប

ចុចអាន៖ ខែក្រោយចូលរោងការ Kimberly ជប់លៀងលាភាពនៅលីវ សុទ្ធតែតារាល្បីៗចូលរួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម