ជីវិតកម្សាន្ដ
អ្នកគាំទ្រក្ដៅឆួល ក្រោយមានគេប្រមាថ Lisa ពេលស្លៀកឈុតប៊ីគីនី
និន្នាការទាមទារឱ្យសុំទោស Lisa សមាជិកក្រុម BLACKPINK (APOLOGIZE TO LISA) កំពុងបន្តចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម X (Twitter ពីមុន) ពាសពេញពិភពលោក បន្ទាប់ពីមានមនុស្សមាក់ងាយប្រមាថទៅលើ Lisa ក្រោយពេលនាងស្លៀកឈុតប៊ីគីនីថតបង្ហោះ ក្នុងដំណើរកម្សាន្តនៅឯប្រទេសក្រិក។
រឿងរ៉ាវកើតឡើងបន្ទាប់ពីផេកព័ត៌មានរបស់តារាចម្រៀងល្បីៗ Pop Crave បានបង្ហោះរូបថតរបស់ Lisa ស្លៀកឈុតប៊ីគីនី ជាមួយនឹងពាក្យសរសើរថា “Lisa សមាជិក BLACPINK ពិតជាស្អាតណាស់ ក្នុងរូបថតថ្មី” ។ ភ្លាមៗស្រាប់តែមានគណនីមួយដែលមានឈ្មោះថា NewJeans Global បានចូលខម្មិន (Comment) ថា “ពិតជាគួរឱ្យខ្លាចណាស់” ថែមទាំងមានភ្ជាប់ជាមួយ emoji លាមក ក្អួត ម្រាមដៃកណ្ដាល និងសើចទៀតផង។
ពាក្យខម្មិនយ៉ាងខ្លី និង emoji ប៉ុន្មាននេះ ត្រូវបានអ្នកគាំទ្រ Lisa ទូទាំងពិភពលោកសម្ដែងការមិនពេញចិត្ត និងខឹងសម្បារ ព្រោះពួកគេចាត់ទុកជាការខម្មិនប្រមាថកិត្តិយស Lisa យ៉ាងខ្លាំង។ ជាមួយនឹងការខឹងសម្បារជំនួសម្ចាស់ខ្លួន អ្នកគាំទ្របានរទាមទារឱ្យមានការសុំទោសចំពោះការបង្ហោះសារមិនល្អទៅកាន់ Lisa ផងដែរ។
ភ្លាមៗក្រោយផ្ទុះការមិនពេញចិត្ត អ្នកគ្រប់គ្រងគណនី NewJeans Global បានចេញមុខបកស្រាយមិនទុកយូរថា គណនីរបស់ខ្លួនត្រូវបានពួក Hacker លួច Hack ដោយ អេដមីន (Admin) មិនមែនជាអ្នកបង្ហោះសារដែលប្រមាថ Lisa នោះទេ ។
ទោះបីជាអ្នកគ្រប់គ្រង NewJeans Global បានសុំទោសចំពោះរឿងនេះ ប៉ុន្តែអ្នកគាំទ្រ Lisa នៅតែបន្តទាមទារឱ្យមានការសុំទោសពីអ្នកគ្រប់គ្រង NewJeans Global ជាថ្មីម្ដងទៀត ដោយសារតែពួកគេមិនជឿថា គណនីនេះត្រូវបាន Hack ឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព័ត៌មានណាត់ជួបរវាង Lisa និងទាយាទស្នងត្រកូល LV លេចឮជាថ្មី
ចុចអាន៖ គ្រាន់តែ Naphat ប្រកាសលក់ឡានភ្លាម ប្រជាជនថៃសម្រុកចាក់ឆ្នោតព្រាត
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច