Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៦ ដួង ប្រើជីវិតហៃសូបង្អួតរថយន្តទំនើប ក្រោយរៀបការជាមួយសេដ្ឋី ថៃ ល្បីៗ

បានផុស

នៅ

មិនមែនជារឿងចម្លែកនោះទេដែលតារាស្រីៗនៅប្រទេសថៃ តែងតែងបង្អួតនូវជីវិតហៃសូចាយប្រាក់ដើរកម្សាន្តតាមកន្លែងទំនើបៗទាំងក្នុងនិងក្រៅប្រទេស។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីសេដ្ឋី ជីវិតរបស់ពួកគេបានប្ដូរផ្លាស់ ខណៈអ្នកខ្លះលាឈប់ពីសិល្បៈ ហើយបង្ហាញវត្តមានក្នុងជីវិតភរិយាអ្នកមានលើបណ្ដាញសង្គមវិញ។

១​ Sririta Jensen

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញប្រាក់លាន​ ​និងមានកូនប្រុសជាចំណងដៃតារាសម្ដែង Sririta Jensen តែងប្រើជីវិតហៃសូជាមួយនឹង​ទ្រព្យសម្បត្តិ​សឹងថាចាយលែង​អស់។ លើសពីនេះ​ទៀតដែរ នាងតែងបង្អួត​នៅរថយន្តស៊េរីទំនើបជាប្រភេទឡានស្ព័រ ដែលស្វាមី​ជូន​ជា​អំណោយ​កន្លង​មកផងដែរ។

២ Aum Lakana Wattanawongsiri

រថយន្តស៊េរីទំនើបប្រភេទ MINI Cooper ដែលតារាសម្ដែង Aum Lakana ទើបតែបង្អួតក្តៅៗលើ​បណ្ដាញ​សង្គម IG បន្ទាប់ពី​ស្វាមី​ថ្មីថ្មោង​បាន​ទិញជាកាដូឲ្យភរិយាសំណព្វចិត្តនាប៉ុន្មានថ្ងៃមុន​ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងជីវិតនាបច្ចុប្បន្នរបស់នាង។

៣ Cris Horwang

ត្បិតថាតារាសម្ដែង Cris Horwang មិនមានគូស្នេហ៍ទិញរថយន្តទំនើបជាកាដូឲ្យដូចតារាស្រីផ្សេងៗទៀត។ ប៉ុន្តែក្រៅ​ពី​ការ​ស្លៀកពាក់ តារារូបនេះក៏និយមបង្អួតឡានថ្មីជាញឹកញាប់ ។​ សម្រាប់រថយន្តប្រណិតអ៊ីតាលី Maserati វាបន្ថែមឲ្យ Chris មើលទៅកាន់តែស្រស់ស្អាត និងហៃសូហើយមហាជនក៏ដឹងថាវាមានតម្លៃរាប់លានបាតឯណោះ។

៤ Morakot Sangtaweep

តារាសម្ដែងម្នាក់នេះក៏និយមបង្អួតឡានប្រណិតទាំងខ្លួនឯងផងនិងរបស់ស្វាមីដែលជាអ្នកជំនួញប្រាក់លានផងដែរ។កាលពីពេលថ្មីៗនេះ ស្វាមីរបស់នាងបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹក ដោយបានទិញរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខក្រហមឲ្យភរិតាបើកបរនិងប្រើសម្រាប់ដឹកកូនប្រុសទៅសាលារៀន។

៥ Due Arisara Thongborisut

សម្រាប់​ថ្ងៃ​ខួប​កំណើត​ឆ្នាំ​នេះ ស្វាមីរបស់នាងបានជូនកាដូ​ធំ​ឲ្យ Due Arisara ជាមួយនឹងរថយន្តទំនើប Benley ឯតម្លៃ​មិន​ក្រោម​២០​លាន​បាត​នោះទេ។ ជារឿយៗនាងតែងបង្ហោះនូវរូបភាពឡានទំនើបចូលទៅបណ្ដាញសង្គមផ្ទាល់ខ្លួនបង្អួតពីជីវិតដ៏ស្រស់ស្អាតនិងមានស្វាមីយល់ចិត្តថែមទៀត។

៦ Chompoo Araya

សម្រាប់កាដូថ្ងៃខួបកំណើតកាលពីឆ្នាំមុន អ្នកជំនួញ Knot Wisarut បានទិញឡានពណ៌ក្រហម ជាកាដូខួបកំណើតឲ្យភរិយាជាទីស្រលាញ់ Chompoo Araya ដែលធ្វើឲ្យ Chompoo ញញឹមយ៉ាងសប្បាយរីករាយ។ ហើយ​បច្ចុប្បន្ន​រថយន្ត Lamborghini Urus ដែល​មាន​តម្លៃ​ជាង ២៣ លាន​បាត នៅតែ​ជា​រថយន្ត​ជាទី​ទុកចិត្ត​របស់ Chompoo ។ ជា​រថយន្ត​ទំនើប​ដែល​អាច​ប្រើ​បាន​ទាំង​គ្រួសារ ហើយ​កូនៗ​ក៏​អាច​អង្គុយ​បាន​យ៉ាង​ស្រួល​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានប្រជាជនចូលចិត្តមើលរឿងអាសអាភាសច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម២០ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម