ជីវិតកម្សាន្ដ
YG សុំមិនបញ្ជាក់ជុំវិញពាក្យចចាមអារ៉ាម Lisa ណាត់ជួបជាមួយទាយាទស្នងមរតកប្រេន LV
Lisa សមាជិកក្រុម BLACKPINK ទទួលបានការចាប់អារម្មណ៍ពីការថតឈុតប៊ីគីនីសិចស៊ីនៅប្រទេសក្រិក ខណៈដែលអ្នកលេងអ៊ីនធឺណិតកំពុងប្រៀបធៀបរូបភាព ពាក្យចចាមអារ៉ាមទាក់ទងនឹង Frederic Arnault ទាយាទស្នងមរតកវ័យក្មេង LV។

បន្ទាប់ពីអ្នកគាំទ្រ Blink និងប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងតាមដានយ៉ាងខ្លាំងនៅពេលដែល Lisa បង្ហោះរូបភាពសិចស៊ី ២ ឈុតប៊ីគីនីជាប់គ្នាក្នុងអំឡុងពេលធ្វើដំណើរនៅប្រទេសក្រិកកាលពី ថ្ងៃសុក្រ ទី ១១ខែសីហា ឆ្នាំ ២០២៣។
ពាក់ព័ន្ធនឹងបញ្ហានេះ មានអ្នកនិយមលេងអ៊ីនធឺណិតបានប្រៀបធៀបទៅនឹងរូបភាពផ្សេងទៀត រហូតដល់មាននិន្នាការឡើងមកថា នាងធ្វើដំណើរជាមួយគ្រួសាររបស់ Frederick ដែលជាអ្នកស្នងមរតកនៃខ្សែសង្វាក់ម៉ាកយីហោប្រណីត LVMH។
ក្រោយមានមានពាក្យចចាមអារ៉ាមថា Lisa កំពុងមានស្នេហាជាមួយ Frederick កាលពីថ្ងៃសៅរ៍ ទី ១២ខែសីហា ឆ្នាំ ២០២៣ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Newsen បានចេញផ្សាយរបាយការណ៍មួយអំពីករណីណាត់ជួបរបស់ Lisa ។ នេះបើតាមការលើកឡើងរបស់តំណាងផលិតកម្ម YG Entertainment ដែលត្រូវបានប្រកាសជាលើកដំបូងថា ភ្នាក់ងារសុំមិនអាចបញ្ជាក់ពីព័ត៌មានណាត់ជួបរបស់ Lisa បានទេ។

ទោះយ៉ាងណាក៏ដោយ ចម្លើយគឺបានមកពីប្រព័ន្ធផ្សព្វផ្សាយដែលសំដៅទៅលើតំណាងរបស់ Lisa។ ចម្លើយពីរអាចសន្និដ្ឋានបាន ទីមួយ Lisa ចង់ឲ្យជីវិតស្នេហារបស់នាង ឬណាត់ជួបជាឯកជន និងទីពីរគឺ ពាក្យចចាមអារ៉ាមអំពីការណាត់ជួបមិនពិត។
យ៉ាងណាមិញនៅពេលនេះ YG Entertainment ក៏បានចេញមកបញ្ជាក់ជំហរច្បាស់លាស់ជុំវិញករណីណាត់ជួប Jisoo តែសមាជិកផ្សេងទៀតក្នុងក្រុម BLACKPINK ទាំង jennie, Rose និង Lisa សុទ្ធតែស្រពិចស្រពិលប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតដែល Lisa ស្លៀកដើរកម្សាន្តនៅប្រទេសក្រិក តម្លៃរាប់លានដុល្លារ
ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីម្ដងទៀត ខណៈលើកនេះឃើញស្នាមសាក់លើដងខ្លួនកាន់តែច្បាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ