ជីវិតកម្សាន្ដ
បេក្ខភាព Miss Grand មួយរូប បណ្តើរម៉ូតូតាមផ្លូវពេលរាត្រី ព្រោះគ្មានលុយចាក់សាំង
អ្នកនិយមតាមដានគាំទ្រវិស័យបវរកញ្ញា និងប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលអាណិតគ្រប់គ្នា បន្ទាប់មានការចែករំលែកនូវវីដេអូនដ៏រំជួលចិត្តមួយ បង្ហាញសកម្មភាពរបស់បេក្ខភាព Miss Grand Cambodia មួយរូបកំពុងបណ្តើរម៉ូតូតាមដងផ្លូវនាពេលរាត្រី ព្រោះអស់សាំងហើយគ្មានលុយចាក់។

វីដេអូនេះកំពុងត្រូវបានចែកចាយបន្តនៅលើបណ្តាញសង្គម បង្កការចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជនទូទៅ។ បេក្ខនារីត្រូវនេះមាន ឈ្មោះ ម៉ូវ សុផាន់ គឺជាបេក្ខភាពតំណាងឱ្យខេត្តស្ទឹងត្រែង បានសម្រេចដាក់ពាក្យប្រឡងនៅក្នុងកម្មវិធី Miss Grand Cambodia ដើម្បីប្រកួតប្រជែងដណ្ដើមមកុដនៅក្នុងឆ្នាំនេះ។

នៅលើផេកហ្វេសប៊ុករបស់ Universe Pageant បានធ្វើការបង្ហោះវីដេអូអមខ្លឹមសារថា៖ ”មើលហើយមានអារម្មណ៍ថា អាណិត Miss Grand ស្ទឹងត្រែង ហើយក៏យល់ពីគាត់ដូចគ្នា ព្រោះគ្នាខំឡើងមកពីខេត្ដ ដើម្បីមកដាក់ពាក្យប្រកួតបវរកញ្ញាតាមបំពេញក្ដីស្រមៃដែលខ្លួនចង់បាន។ តែជាក់ស្ដែងជីវភាពគ្នាទាល់ក្រ ទោះបីជាបានសម្រេចក្នុងការចូលរួមប្រឡង ប៉ុន្ដែគ្នាត្រូវចំណាយច្រើន សូម្បីពេលខ្លះមកហាត់ទាំងគ្មានលុយញ៉ាំបាយទៀតផង”។

ប្រភពបានបន្តថា ជាក់ស្ដែងក្នុង Video នេះមិនមែនមកពីគាត់មិនបានចាក់ទេ តែមកពីគ្មានលុយចាក់សាំងធ្វើដំណើរទៅផ្ទះ នេះហើយជាជីវិត គ្មាននរណាចង់កើតមកក្រទេ តែក៏សូមសរសើរគាត់ដូចគ្នាដែលមានការតាំងចិត្ដខ្ពស់ក្នុងចូលមកប្រកួត Miss Grand Cambodia 2023។ ស៊ូស៊ូណា!”។

យ៉ាងណាប្រភពបញ្ជាក់ថា បន្ទាប់ពី Admin បានផុសនៅលេី Social Media រួច មានបងប្រុសម្នាក់គាត់ចង់ជួយ Sponsor ឈុតស្អាតៗជូនទៅកាន់ Miss Grand ស្ទឹងត្រែងដេីម្បីឱ្យគាត់មានឈុតសម្រាប់ស្លៀកចូលរួមក្នុងកម្មវិធីប្រកួតផ្សេងៗរបស់ Miss Grand Cambodia 2023 នឹងគេ ដោយសារ បងប្រុសឃេីញហើយ អាណិតពេក។

សាមីខ្លួន កញ្ញា ម៉ូវ សុផាន់ បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំខំប្រឹង ខ្ញុំតស៊ូតាមលទ្ធភាព សមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនចង់ឈ្នះអ្នកណាទេ តែខ្ញុំចង់ឈ្នះខ្លួនឯង”។ នាងបន្ថែមថា៖ “ខ្ញុំអរគុណច្រើនណាស់បងសម្រាប់ក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ខ្ញុំនឹងខំប្រឹងបន្តទៀត ហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំរហូតមក”៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច