Connect with us

ជីវិតកម្សាន្ដ

យុត្ថារា ឆានី បដិសេធ ក្រោយការចុះផ្សាយពាក់ព័ន្ធរឿងអាស្រូវលក់ដីខ្យល់

បានផុស

នៅ

អតីត​តារា​សម្ដែង​ភាពយន្ត​ល្បីឈ្មោះ​លោក យុត្ថារា ឆានី បាន​ចេញ​មក​ប្រតិកម្ម​ច្រានចោល​ភ្លាមៗ បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​រឿង​អាស្រូវ​លក់​ដី​ខ្យល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​បដិសេធ​របស់ លោក យុត្ថារា ឆានី ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​មាន​គណនី Facebook ឈ្មោះ​ថា Seng Kim បាន​រៀបរាប់​ថា «ខំ​ទុកចិត្ត និង ស្រលាញ់ idol តាំងពី​ក្មេង ក៏​នាំ​បងស្រី​ទៅ​ទិញ​ដី របស់ idol បង់​រំលស់​បាន​ជាង ២ ម៉ឺន​ដុល្លារ ប៉ុន្តែ​បែរជា​អត់​មាន​ដី​ទៅវិញ ដី​ដែល​បាន​បង់​នោះ ត្រូវ​គេ​ព័ទ្ធ​របង​យក​ទៅវិញ​ ចាំ idol ដោះស្រាយ​ក៏​មិន​ឃើញ សុំ​តែ​លុយ​ដើម​វិញ ឬ ដូរ​ដី​ផ្សេង​ក៏បាន»។

ប្រភព​បន្ត​ថា «ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ ឲ្យ​ចាំ​ហើយ​ចាំ​ទៀត សូម​បងប្អូន​ជួយ​ស៊ែរ​ឲ្យ​លោកពូ យុត្ថារា ឆានី បាន​ឃើញ​ផង​បង ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ដើម្បី​យក​លុយ​ទៅ​បង់​ឲ្យ​លោកពូ​រាល់​ខែ មិន​ដែល​យឺត​សូម្បី ១ ថ្ងៃ សូម​បងប្អូន​ជួយ​ស៊ែរ​ឲ្យ​គាត់​ឃើញ​ផង»។

បន្ទាប់ពី​មាន​ការ​ចែករំលែក​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​ខាងលើ ភ្លាមៗ​នេះ អតីត​តារា​សម្ដែង​លោក យុត្ថារា ឆានី បាន​ចេញ​មក​ច្រានចោល​ថា ជា​រឿង​មិន​ពិត ដោយ​លោក​បញ្ជាក់​ថា «ខ្ញុំបាទ យុត្ថារា ឆានី សូម​បដិសេធ​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ ប្រទេស​មាន​ច្បាប់ បើ​យល់​ថា ខ្ញុំ​ខុស សូម​ធ្វើតាម​ច្បាប់​រៀង​ខ្លួន​!»។

កាលពី​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​សីហា នេះ កម្ពុជា​ថ្មី មិន​ទាន់​អាច​សូម​ការ​បកស្រាយ​ពី​លោក យុត្ថារា ឆានី បាន​ទេ ជុំវិញ​រឿងរ៉ាវ​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៥ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម