Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា បញ្ជាក់ស្ថានភាព វីជេ អាណូ ក្រោយចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត

បានផុស

នៅ

ជុំវិញ​ស្ថានភាព វីជេ អាណូ តារា​សម្ដែង​លោក ម៉ា ដូណា បញ្ជាក់​ប្រាប់ “កម្ពុជា​ថ្មី” តាមរយៈ​សារ​អេឡិចត្រូនិក នៅ​ព្រឹក​នេះ​ថា បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​ចាក់​ប៉ង​សម្លាប់​ខ្លួនឯង កាលពី​យប់​ថ្ងៃ​ទី ១៣ សីហា ម្សិលមិញ ដោយសារ​បញ្ហា​រង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ា ដូណា បាន​បញ្ជាក់​ថា សម្រាប់​ស្ថានភាព វីជេ អាណូ ពេលនេះ គឺ​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង បន្ទាប់ពី​គាត់​ចាក់​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ជ្រៅ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខាងក្នុង​ខ្លួន។ លោក​ថា រឿង​ដែល​កើត​ឡើង​នេះ​អាច​បណ្ដាល​មកពី​បញ្ហា​នៅ​ក្នុង​គ្រួសារ បញ្ហា​បំណុល​ខ្លះ និង​អ្វី​ដែល​សំខាន់​នោះ​គឺ វីជេ អាណូ ចង់​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស និង​ថែមទាំង​រង​ការ​ប្រមាថ​មើលងាយ​មិន​ឲ្យ​តម្លៃ​ពី​បុគ្គល​មួយ​ចំនួន​ទៀត​ផង។

តារា​សម្ដែង ម៉ា ដូណា ដែល​បាន​ទៅ​ដល់​ផ្ទាល់​នៅ​មន្ទីពេទ្យ​បាន​និយាយ​ទៀត​ថា អាការ វីជេ អាណូ ពេលនេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​របួស​ដែល​ចាក់​នោះ​មាន​សភាព​មុត​ជ្រៅ ប៉ះពាល់​ដល់​ពោះវៀន ដូច្នេះ​ត្រូវការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​សិន។

លោក ម៉ា ដូណា ក៏បាន​អំពាវនាវ​សិល្បករ​-​សិល្ប​ការិនី និង​មហាជន ផ្ដល់​ការ​លើក​ទឹកចិត្ត និង​ចូលរួម​ឧបត្ថម្ភ​តាម​លទ្ធភាព ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​នា​ពេលនេះ។

សូម​ជម្រាប​ថា មហាជន​អ្នកគាំទ្រ បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​គ្រប់គ្នា បន្ទាប់ពី​អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បាន​ធ្វើការ​ឡាយ​វីដេអូ​រៀបរាប់​ពី​ទុក្ខសោក​ដែល​នាង​កំពុង​តែ​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ ក្នុង​នោះ វីជេ អាណូ ថែមទាំង​មាន​កាំបិត​នៅ​ក្នុង​ដៃ​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៦០ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម