ជីវិតកម្សាន្ដ
ស្នេហារបស់ Chompoo និងស្វាមីសេដ្ឋី Nott តាមពិតកើតឡើងដោយឥតព្រាងទុកឡើយ
តារាសម្ដែង Chompoo Araya និងស្វាមីអ្នកជំនួញដ៏ល្បីឈ្មោះ Nott Visrut គឺជាគូស្នេហ៍មួយគូដែលមនុស្សជាច្រើនលួចច្រណែនក្នុងចិត្ត។ ចាប់ពីថ្ងៃដែលពួកគេសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ និងសាងគ្រួសារមកទល់សព្វថ្ងៃនេះមានរយៈពេល ៧ ឆ្នាំមកហើយ។

កាលពេលថ្មីៗនេះ Chompoo បានរៀបរាប់ពីចំណងស្នេហ៍ជាមួយស្វាមីអ្នកជំនួញហៃសូ Nott Visrut ថា កាលពីមុននាងនៅក្មេង ហើយមានបទពិសោធន៍ស្នេហាតិចតួចប៉ុណ្ណោះ! នាងថា “ខ្ញុំមិនមានអ្នកគាំទ្រច្រើនទេ។ ការចាប់ផ្ដើមស្គាល់ប្ដី ព្រោះតែការងារដោយអ្នកគ្រប់គ្រងផ្ទាល់បាននិយាយថាគាត់ចង់និយាយ ចង់ស្គាល់ ពេលនោះខ្ញុំមិនពេញចិត្តទេ ព្រោះកាលណោះមានគំនិតថា បុរសដែលមានឋានៈខ្ពស់ ការណាត់ជួបតារាស្រីៗ គឺគ្រាន់តែជារបស់លេងប៉ុណ្ណោះ”។
រហូតដល់ច្រើនឆ្នាំបានកន្លងផុតទៅ ពួកគេពិតជាបានជួបគ្នាក្នុងកម្មវិធីខួបកំណើតរបស់តារាល្បីម្នាក់។ ពេលឃើញគ្នាភ្លាមក៏ចាប់ផ្ដើមនិយាយ ហើយចាប់ផ្តើមសិក្សានិងយល់ពីគ្នាបន្តិចម្ដង។ ក្រោយពីរាប់អានគ្នាជាគូស្នេហ៍ក៏មានការឈ្លោះប្រកែកគ្នាព្រោះអ្នកទាំងពីរសុទ្ធតែមានការងាររវល់ខ្លាំងរៀងៗខ្លួន ។ ប៉ុន្តែនៅទីបំផុត ពួកគេសម្របសម្រួលគ្នារហូតដល់ដល់យល់ពីគ្នាទៅវិញទៅមក។
យ៉ាងណាមិញ នៅទីបំផុតទើបអ្នកជំនួញប្រុសហៃសូ Nott Visrut បានសម្រេចចិត្តសុំគូស្នេហ៍ Chompoo រៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៥ ក្រោយអ្នកទាំងពីរទាក់ទងគ្នាមកជិត៦ឆ្នាំ ដោយទទួលបានកូនប្រុសស្រី៣នាក់ក្នុងបន្ទុកមកទល់សព្វថ្ងៃនេះ៕



ប្រែសម្រួល៖ សាងស្រីល័ក្ខ
ចុចអាន៖សរុបប៊ីគីនី ៣ ឈុតដែល Lisa ស្លៀកបង្អួតរាង ផ្ទុះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត