ជីវិតកម្សាន្ដ
អតីតសង្សារ នាយ ចឺម ហាក់មិនអស់អាល័យ បន្តទម្លាយរូបភាពអនុស្សាវរីយ៍ចាស់ៗ
មហាជនធ្លាប់បានដឹង និងនៅចាំហើយថា កាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានទម្លាយរឿងរ៉ាវជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សារតារាចម្រៀងវ័យក្មេង នាយ ចឺម ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។

យ៉ាងណា បន្ទាប់ពីលេចឮដំណឹងនៃការបែកបាក់នេះ គេឃើញថាអ្នកនាង សេង សុខឃីម គឺតែងតែទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់។
ជាការពិតណាស់ ក្រោយពីផ្ដាច់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងសម្បូរស្នេហ៍ នាយ ចឺម គិតមកដល់ពេលនេះមានរយៈពេលប្រមាណ ១ឆ្នាំ មកហើយ ។ ខណៈជារឿយៗ អតីតសង្សារតារាប្រុសរូបនេះ គឺអ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានទម្លាយរូប ថតរម្លឹកនូវអនុស្សាវរីយ៍អមដោយខ្លឹមសារមួយចំនួន ។

តួយ៉ាងថ្មីៗមុននេះ អតីតសង្សានាយ ចឺម អ្នកនាង សេង សុខឃីម បានរម្លឹកដល់អតីតកាល និងអនុស្សាវរីយ៍ល្អៗជាច្រើនធ្លាប់សាងឡើងរួមគ្នាជាមួយនាយ ចឺម។ ក្នុងនោះអ្នកនាង សុខឃីម ក៏បានកាត់ភ្ជាប់រូបភាពបញ្ចូលចិត្តជាមួយខ្លឹមសារបទចម្រៀងកម្សត់ហាក់នឹកដល់អតីតសង្សារចាស់ទៀតផង។


អ្នកមេម៉ាយចាយរាងរូបស្រស់ សេង សុខឃីម បានបញ្ចេញខ្លឹមសារខ្លីដូច្នេះថា “ការចាកចេញមិនមែនសុទ្ធ តែមកពីអស់ចិត្តនោះទេជួនកាលមានរឿងខ្លះទទួល យកមិនបានទើបគ្មានជម្រើសអ្វីក្រៅពីចាកចេញ”។ ជាមួយគ្នានេះ មានខ្លះបានសួរថានឹកគេមែន? ជូនពរឱ្យស្រលាញ់គ្នាវិញ ហើយស្រលាញ់រឹតតែខ្លាំងដល់ចាស់កោងខ្នង, យើងមានអនុស្សាវរីយ៍មិនអាចភ្លេចបាន៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត