Connect with us

ជីវិតកម្សាន្ដ

Ploy និយាយរឿងបែកគ្នានឹងសង្សារស្រី ក្រោយប្រកាសទំនាក់ទំនងជាមួយ Tong

បានផុស

នៅ

បន្ទាប់ពីប្រកាសទំនាក់ទំនងជាមួយតារារ៉េប Tong Twopee ជាផ្លូវការ តារាសម្ដែង Ploy Chermarn ហ៊ានមកទម្លាយរឿងរ៉ាវបែកគ្នានឹងសង្សារស្រី ដែលពីមុនមកគេធ្លាប់សង្ស័យថា រវាងនាងនិងសង្សារថ្មីត្រឹមជាឆាកល្ខោនសម្ដែងបំភ័ន្តអ្នកគាំទ្រប៉ុណ្ណោះ ព្រោះទំនាក់ទំនងនឹងអតីតសង្សារមិនទាន់បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចូលរួម​ពិធី​សម្ពោធ​រឿងថ្មី នៅឯផ្សារទំនើបមួយកន្លែង Ploy បានលើកយករឿងរ៉ាវមួយចំនួនដែលអ្នកគាំទ្រមិនធ្លាប់ដឹងរវាងនាងនិងសង្សារចាស់ ស្របពេលដែលទស្សនិកជនមួយចំនួនបានចោទប្រកាន់នាងថាបានក្បត់ផិតនឹងអតីតគូស្នេហ៍។

Ploy និយាយថា ​ទំនាក់​ទំនង​របស់នាងជាមួយ​នឹង Claudine គ្មាននរណាច្បាស់ជាងពួកនាងទាំងពីរឡើយ។ Claudine ជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយ អៀនប្រៀន និងចូលចិត្តរក្សាឯកជនភាព ទើបបានជាពេលពួកនាងបែកគ្នា នាងមិនប្រកាសនៅលើបណ្ដាញសង្គម ដែលវាធ្វើឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំ។

កាលនៅទាក់ទងគ្នា ពួកនាងមិនសូវបានបង្ហោះរូបគូនោទេ ព្រោះ Claudine មិនចូលចិត្តបង្ហាញ ហើយបើសិនជា​ Ploy បង្ហោះ Claudine តែងតែសុំឱ្យលុបរូបវិញ ដោយ​សារ​នាង​មិន​ចង់​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយចែករំលែករឿងរបស់ពួកនាង។ រហូតដល់ថ្ងៃដែលអ្នកទាំងពីរសម្រេចចិត្តបែកគ្នា ទើបបានជាទស្សនិកជនមិនបានដឹងទាល់តែសោះ។

បន្ទាប់ពីបែកគ្នា ម្នាក់ៗឈឺចាប់រៀងខ្លួន ខណៈមួយរយៈក្រោយ Ploy រកបានគូស្នេហ៍ថ្មី ចំណែក Claudine ឡើងផ្ដល់បទសម្ភាសន៍ថា Ploy មិនស្មោះត្រង់នឹងស្នេហា។ យ៉ាងណាមិញ រឿងពិតពុំមាននរណាបញ្ជាក់នោះទេ ​ហើយមូលហេតុពិតដែលគូស្នេហ៍ភេទដូចគ្នាឈានដល់ដំណាក់កាលប្រេះឆា ក៏ពុំមានភាគីម្ខាងណាប្រាប់ឱ្យជាក់លាក់ឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខុសវ័យ ៨ឆ្នាំ Tong ថា មិនខ្មាសគេទេ ថែមទាំងស្រឡាញ់ Ploy ដោយស្មោះ

ចុចអាន៖ ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម