ជីវិតកម្សាន្ដ
អាការព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានប្រសើរខ្លះហើយ ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ ទាំងកណ្ដាលអធ្រាត្រ
អាការជំងឺរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានប្រសើរខ្លះហើយ បន្ទាប់ពីបញ្ជូនទៅ សង្គ្រោះបន្ទាន់ទាំងកណ្ដាលអធ្រាត្រនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយសារធ្វើទុក្ខក្អួតចង្អោរ ល្ហិតល្ហៃ អស់កម្លាំងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Vy Tra។

ប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន បានធ្វើទុក្ខក្អួតចង្អោរ ល្ហិតល្ហៃ អស់កម្លាំងខ្លាំង រហូតបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ក្រោយពេទ្យពិនិត្យ តាមដាន និងដំណើរការព្យាបាល ពេលនេះលោកព្រឹទ្ធាចារ្យ មានសភាពប្រសើរជាងមុនបន្តិច ដោយបានផ្លាស់មកបន្ទប់សម្រាក ដើម្បីត្រៀមរង់ចាំក្នុងការពិនិត្យបន្ត។ ប្រភពបន្ថែមថា មូលហេតុដោយសារលោកគ្រូ កំពុងតែមានបញ្ហាក្រពេញប្រូស្តាត។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានជូនពរឲ្យលោកគ្រូតាព្រឹទ្ធាចារ្យ សាន គឹមស៊ាន ឆាប់ជាសះស្បើយពីគ្រោះកាចនេះឆាប់ៗ ដើម្បីបន្តគង់ជាម្លប់ដល់កូនចៅល្បុក្កតោទូទាំងប្រទេស និងពិភពលោកផងដែរ។

ដោយឡែក តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ដែលជាសិស្ស ក៏បានបង្ហោះដំណឹងនេះដោយក្ដីព្រួយបារម្ភផងដែរថា «លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកចងក្រងដួងព្រលឹង ក្បាច់គុនបុរាណខ្មែរល្បុក្កតោ កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខ្ញុំសូមបួងសួងដល់ទេវតាគ្រប់ទិសទី តាមថែរក្សាគ្រូតា ឲ្យរួចផុតពីជំងឺដ៏សាហាវនេះផង។ បើគ្មានព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ព្រលឹងក្បាច់គុនល្បុក្កតោរបស់ដូនតាខ្មែរមិនមានថ្ងៃនេះទេ»។

សូមបញ្ជាក់ថា លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានគេចាត់ទុកថាលោកគ្រូជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។ លោកគ្រូតា សាន គឹមស៊ាន ទោះបីលោកពេលនេះអាយុច្រើនហើយក្ដី តែលោកគ្រូតា បានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និងលះបង់ច្រើនណាស់ ដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរគុន”ល្បុក្កតោ”៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ