Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា ស្នើបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយលើកទឹកចិត្ត វីជេ អាណូ ជៀសវាងប៉ះពាល់ផ្លូវចិត្ត

បានផុស

នៅ

តារា​សម្ដែង​លោក ម៉ា ដូណា បាន​ចេញ​មក​ស្នើ​សុំ​ដោយ​ទទូច​ដល់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក មេត្តា​ធ្វើការ​ចុះផ្សាយ​ដោយ​ការ​លើកទឹកចិត្ត​ចំពោះ វីជេ អាណូ ជៀសវាង​ប៉ះពាល់​សតិអារម្មណ៍ និង​ផ្លូវ​ចិត្ត​សម្រាប់​នាង​ដែល​កំពុង​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ា ដូណា ក៏បាន​អំពាវនាវ​សិល្បករ​-​សិល្ប​ការិនី និង​មហាជន ផ្ដល់​ការ​លើក​ទឹកចិត្ត និង ចូលរួម​ឧបត្ថម្ភ​តាម​លទ្ធភាព ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​របស់ វីជេ អាណូ នា​ពេលនេះ។

តារា​សម្ដែង ម៉ា ដូណា ដែល​បាន​ទៅ​ដល់​ផ្ទាល់​នៅ​មន្ទីរពេទ្យ បាន​បញ្ជាក់​ប្រាប់ “កម្ពុជា​ថ្មី​” ថា អាការ វីជេ អាណូ ពេលនេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​របួស​ដែល​ចាក់​នោះ​មាន​សភាព​មុត​ជ្រៅ ប៉ះពាល់​ដល់​ពោះវៀន ដូច្នេះ​ត្រូវការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​សិន។

លោក ម៉ា ដូណា និយាយ​ទៀត​ថា «សូម​បងប្អូន​អ្នកសារព័ត៌មាន សូម​ជួយ​ចុះ​ផ្សាយ​ក្នុង​ការ​លើក​ទឹកចិត្ត​គាត់​ផង ជៀសវាង​កុំ​ឲ្យ​មាន​ការ comment ពាក្យ​មិនល្អ ធ្វើ​ឲ្យ​គាត់​ប៉ះពាល់​សតិអារម្មណ៍​ផ្លូវ​ចិត្ត​គាត់»។

លោក ម៉ា ដូណា បាន​បញ្ជាក់​ថា «សម្រាប់​ស្ថានភាព វីជេ អាណូ ពេលនេះ គឺ​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង បន្ទាប់ពី​គាត់​ចាក់​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ជ្រៅ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខាងក្នុង​ខ្លួន»។

លោក​ថា «រឿង​ដែល​កើត​ឡើង​នេះ អាច​បណ្ដាល​មកពី​បញ្ហា​នៅ​ក្នុង​គ្រួសារ បញ្ហា​បំណុល​ខ្លះ និង​អ្វី​ដែល​សំខាន់​នោះ គឺ វីជេ អាណូ ចង់​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស និង​ថែមទាំង​រង​ការ​ប្រមាថ​មើលងាយ​មិន​ឲ្យ​តម្លៃ​ពី​បុគ្គល​មួយ​ចំនួន»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម