Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនអាណិត Ahn Bo Hyun ខណៈគេវាយប្រហារ ក្រោយមានទំនាក់ទំនងជាមួយ Jisoo

បានផុស

នៅ

កាលពីថ្ងៃទី ១៣ ខែសីហា ប្រធានបទក្នុងពិភពសង្គមបាននិងកំពុងផ្ទុះខ្លាំងដោយដាក់ចំណងជើងធំៗថា “ខ្ញុំអាណិត Ahn Bo Hyun ” ដោយបោះពុម្ពនៅលើវេទិការកូរ៉េ Nate Pann ហើយគិតត្រឹមថ្ងៃទី ១៤ ខែសីហា វាទទួលបានការចូលមើលជាង ១០ ម៉ឺន និងរាប់រយមតិឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស អ្នកនិពន្ធនៃប្រធានបទនេះ បានបង្ហាញថា Ahn Bo Hyun ច្បាស់ជាហត់នឿយ​ដោយសារការ​អត្ថាធិប្បាយផ្សេងៗ និងត្រូវជីកកកាយលើ​ព័ត៌មានអវិជ្ជមាន​នាពេលកន្លងមករបស់អ្នកនិយមលេង​អ៊ីនធឺណែត ពី​ពិភព​សង្គម​កូរ៉េ វាបានកើតឡើងបន្ទាប់​ពីទំនាក់ទំនង​របស់​លោក​ជាមួយ Jisoo សមាជិក​ក្រុម BLACKPINK ​ត្រូវលាតត្រដាង។

មតិ​មួយ​ចំនួន​របស់​អ្នក​លេង​អ៊ីនធឺណិតបានបញ្ចេញខុសៗគ្នាថា គ្រាន់តែ comment នឹងមិនធ្វើឲ្យ Fandom របស់ Jisoo ញ័រទេ, រូបភាពរបស់ Ahn Bo Hyun មានភាពមិនច្បាស់លាស់បន្តិច គាត់មិនមែនជាតារាសម្តែងដែលគេស្គាល់ថាមានរូបរាងល្អដូចជា Song Kang, Cha Eun Woo, Park Bo Gum, និង Ahn Hyo Seop ឬតារាសម្តែងដែលគេស្គាល់ថាមានជំនាញសម្តែងដូចជា Choi Woo ។ មិនដឹងថាគាត់នឹងល្បីឬអត់? បើមិនទាន់មានដំណឹងស្នេហា ទីតាំងរបស់គាត់នៅក្នុងរង្វង់នេះគឺមិនស្ថិតស្ថេរ។

ទន្ទឹមនឹងនោះ BLACKPINK គឺជាក្រុមចម្រៀងស្រីលំដាប់កំពូល ហើយគ្មាននរណាម្នាក់នៅក្នុងប្រទេសកូរ៉េដែលមិនធ្លាប់លឺពី Jisoo នោះទេ, វាគឺដោយសារតែ Jisoo មានរូបស្អាត ទើបមានគម្លាតដ៏ធំរវាងពួកគេ, ភាពទាក់ទាញរបស់ Ahn Bo Hyun ជាអ្វី? គាត់មើលទៅដូចជា …, Ahn Bo Hyun ទទួលបានអ្នកតាមដាន ២លាននាក់ បន្ទាប់ពីព័ត៌មានស្នេហារបស់ Jisoo តើមានអ្វីដែលត្រូវ​សោកស្តាយ ឬ​អាណិតគាត់?, ការ​ណាត់ជួប Ahn Bo Hyun គឺជាការ​ខ្ជះខ្ជាយ​សម្រាប់ Ji Soo ។

យ៉ាងណាមិញទាំង Ji Soo និងតារាសម្ដែង Ahn Bo Hyun មិនទាន់ប្រតិកម្មឬមានការយល់ឃើញយ៉ាងណាចំពោះអ្នកវែកញែកលើរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរនោះទេ ខណៈដែលមានមនុស្សមួយចំនួនបានសម្ដែងការអាណិតអាសូរចំពោះលោកយ៉ាងខ្លាំងក្រៃលែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សរុបប៊ីគីនី ៣ ឈុតដែល Lisa ស្លៀកបង្អួតរាង ផ្ទុះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម