ជីវិតកម្សាន្ដ
មិនថតរឿងសោះ មួយឆ្នាំៗ Aum រកចំណូលបានជិត ៦០ម៉ឺនដុល្លារពីប៉ុស្តិ៍លេខ៧
មហាជនកំពុងភ្ញាក់ផ្អើល ក្រោយដឹងតម្លៃខ្លួនកំពូលតារាជួរមុខថៃ Aum Patcharapha ទាំងដែលនាងមិនថតរឿងភាគសោះ ក៏អាចរកចំណូលបានជិត ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីទូរទស្សន៍ប៉ុស្តិ៍លេខ៧ ។

យោងតាមការចុះផ្សាយពី Human Toot បានទម្លាយព័ត៌មានកុងត្រារបស់កំពូលតារាស្រី Aum ជាមួយភ្នាក់ងារ Channel 7HD ឱ្យដឹងថា ក្នុងមួយឆ្នាំៗ តារាវ័យ ៤៤ឆ្នាំរូបនេះ ទទួលចំណូលចំនួន ២០លានបាត (ប្រហែល ៥៦៤,៦០០ដុល្លារអាមេរិក) ក្នុងនាមជាទូតសុឆន្ទៈឱ្យប៉ុស្តិ៍។ ការងាររបស់នាងគ្រាន់តែថតរូបដាក់លើក្របប្រតិទិនរបស់ប៉ុស្តិ៍ប៉ុណ្ណោះ ហើយប្រសិនបើនាងទទួលថតភាពយន្ត ប៉ុស្តិ៍លេខ៧ ត្រូវចំណាយលើនាងតាមតម្លៃទីផ្សារភាពយន្ត ក្នុងនាមនាងជាកំពូលតារាលំដាប់ A។

បច្ចុប្បន្នលេចឮព័ត៌មានចចាមអារ៉ាមថា ប៉ុស្តិ៍ទូរទស្សន៍ផ្សេងកំពុងដណ្ដើមចង់បាន Aum ទៅធ្វើការជាមួយពួកគេ ខណៈតម្លៃខ្លួនរបស់នាងកើនដល់ ៣០លានបាត (ប្រហែល ៨៤៧,៣០០ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ប៉ុន្តែត្រូវនាងដដិសេធ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតប៉ុស្តិ៍លេខ ៧ ឲ្យតម្លៃខ្លួន Aum មួយឆ្នាំៗរាប់លានដុល្លារ ទើបនាងមិនដាច់ចិត្តចាកចេញ
ចុចអាន៖ Jennie សិចស៊ីអស់ដៃ ក្នុងយុទ្ធនាការផ្សព្វផ្សាយយីហោ CK

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?