Connect with us

ជីវិតកម្សាន្ដ

សៃ ហ្វុន ប្រកាសថា នេះជាឆ្នាំចុងក្រោយក្នុងការប្រកួតវិស័យបវរកញ្ញា

បានផុស

នៅ

បវរកញ្ញា​ភេទ​ទី​៣ កម្ពុជា ​កញ្ញា សៃ ហ្វុន ដែល​ជា​ម្ចាស់​មកុដ Miss Queen Cambodia 2020 បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ការ​ចូល​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា ខណៈ​នាង​ក៏​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញា​ភេទ​ទី៣ កញ្ញា សៃ ហ្វុន បច្ចុប្បន្ន​បាន​លេច​វត្តមាន​ក្នុង​ការ​ចូលរួម​ប្រឡង​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី​ប្រឡង​សម្រស់ Miss universe Cambodia2023 បន្ទាប់​ពី​កម្មវិធី​មួយ​​នេះ​បាន​បើក​ឱកាស​សម្រាប់​អ្នក​ភេទ​ទី​៣ ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​។ យ៉ាង​ណា​ពេល​នេះ សៃ ហ្វុន បាន​ត្រៀម​ខ្លួន​ដោយ​ភាព​ជឿជាក់​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​មកុដ​​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ខ្លួន​នាង​ផ្ទាល់។

ស្រប​ពេល​នេះ​ដែរ សៃ ហ្វុង ក៏​បាន​ប្រកាស​បញ្ជាក់​ថា
«ឆ្នាំ​​នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​ក្នុង​ការ​ចូល​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​នៅ​ក្នុង​វេទិកា​មួយ​នេះ ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​ពី​អ្នក​ទាំង​អស់​គ្នា​មក​​កាន់​ខ្ញុំ​ តាំង​ពី​ចាប់​ផ្ដើម​រហូត​មក​ដល់​ពេល​នេះ, road To Miss universe Cambodia 2023»

ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​គាំ​ទ្រ​បាន​បង្ហាញ​ការ​លើក​ទឹក​ចិត្ត និង​លើក​ឡើង​ថា លទ្ធផល​បែប​ណា​មិន​សំខាន់​ទេ​ សំខាន់​ពេល​នេះ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព ​MISS UNIVERSE ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

គួរ​រម្លឹក​ដែរ​ថា​បវរកញ្ញា​ភេទ​ទី ៣ កម្ពុជា សៃ ហ្វុន កន្លង​មក​ក៏​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​ដណ្ដើម​មកុដ​នៃ​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី៣ អន្តរជាតិ Miss International Queen Pageant ឆ្នាំ​២០២២៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម