Connect with us

ជីវិតកម្សាន្ដ

នាយ ក្រូច យំអាណិតក្មួយស្រីចែកឋានទាំងវ័យក្មេង

បានផុស

នៅ

តារា​កំប្លែង​ស្ងួត​ នាយ ក្រូច បាន​បង្ហាញ​ការ​សោក​សៅ​នៅ​ក្នុង​ពេល​មរណៈ​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ក្មួយ​ស្រី​ជា​ទី​ស្រលាញ់​ដែល​បាន​ចែក​ឋាន​ទាំង​វ័យក្មេង​កាល​ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សារ​ជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង នាយ ក្រូច ដែល​ត្រូវ​ជា​អ៊ុំ​បាន​បញ្ជាក់​ថា ក្មួយ​ស្រី​របស់​លោក​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ​មាន​ឈ្មោះ ខុន ធីដា។ លោក​បាន​រៀប​រាប់​ទាំង​ក្តី​អាល័យ​ពន់ពេក​ថា«ទៅ​ចុះណាក្មួយ​កុំ​ព្រួយ​ពីប៉ា ម៉ាក់ កើត​ជាតិ​ណាៗ កុំ​ឱ្យ​អាយុ​ខ្លី​ដូចជាតិ​នេះ​ទៀត​ណា​ក្មួយ​ស្រី ខុន ធីដា លា​អ្នក​ទាំង​អស់​គ្នា​គ្មាន​ថ្ងៃ​ត្រឡប់»។ នាយ ក្រូច បន្ត​ថា ក្មួយ​ស្រី​ដែល​ចែក​​ឋានទៅ​នេះ គឺ​ជា​សិស្ស​ដែល​រៀន​ពូកែ​ផង​ដែរ។

ចំណែក​ឯ​តារា​កំប្លែង​អ្នក​នាង ស្រីអ៊ីត បាន​រៀប​រាប់​ដែរ​ថា«សូម​ក្មួយ​ស្រី​ទៅ​ឱ្យ​បាន​សុខ កើត​ជាតិ​ណា​ៗ​កុំ​ឱ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​មិន​គួរ​អោយ​ជឿ​ទេ ក្មួយ​ថា​វា​បែប​នេះ ស្រីដា ជា​ក្មេង​ដែល​ស្អាត​ ឆ្លាត​ រៀន​ពូកែ ទាំង​ខ្មែរ នឹង​អង់គ្លេស មិន​គួរ​អាយុ​ខ្លីសោះ»។ បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាង អ៊ីត បាន​ឱ្យ​ដឹង​ថា​ក្មួយ​ស្រី​នាង​ស្លាប់​ដោយ​សារ​ជំងឺ​តម្រងនោម។

តាម​រយៈ​ដំណឹង​មរណៈ​ភាព​ក្មួយ​ស្រី​របស់​តារា​កំប្លែង​ទាំង​ពីរ​រូប​ខាង​លើ​នេះ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ព្រមទាំង​សិល្បករ​ សិល្ប ការិនី ជា​ច្រើន​បាន​សម្ដែង​ការ​ចូលរួម​សោក​ស្តាយ និង ផ្ញើរ​សារ​ចូលរួម​រំលែក​មរណៈ​ទុក្ខ​​ដ៏​សោកសៅ​ជា​មួយ​គ្រួសារ​សព​ផង​ដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម