Connect with us

ជីវិតកម្សាន្ដ

ឃើញVj Anoជួបទុក្ខស្រាប់តែ ព្រីម លីហ្សា ទម្លាយរឿងដ៏ឈឺចាប់ក្រោយក្លាយជា Single mom

បានផុស

នៅ

បន្ទាប់​ពី​ឃើញ​រឿង​រ៉ាវ​​ដ៏​ឈឺ​ចាប់​របស់​ វីជេ អាណូ ស្រាប់​តែ​តារា​សម្ដែង​ ព្រីម លីហ្សា ចេញ​មក​រម្លឹក​រឿង​ឈឺ​ចាប់​របស់​ខ្លួន​ដែល​​បាន​លះបង់​ការ​ស្រឡាញ់​យ៉ាង​ធំធេង​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់​រហូត​​ធ្លាក់​​ខ្លួន​ក្លាយ​ជា Single mom។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​តារា​ស្រី​អ្នក​នាង ព្រីម លីហ្សា មួយ​រយៈ​ ចុង​ក្រោយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាជីព​សិល្បៈ​របស់​នាង​ហាក់​បាត់​វត្តមាន​ទាំង​ស្រុង​បន្ទាប់​ពី​ចូល​ប្រឡូក​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ការ​រសាត់​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ របស់ ព្រីម លីហ្សា មួយ​រយៈ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​យល់​ថា ទំនង​នាង​ឈប់​ពី​វិស័យ​នេះ​ទៅ​ហើយ ខណៈ​ កន្លង​មក​ឮ​ថា​តារា​ស្រី​រូប​បើក​ជំនួញ​ខ្លួន​ឯង​ និង​រវល់​យក​ពេល​មើល​ថែ​កូន​។

រឿង​ដែល​ចាប់​អារម្មណ៍​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ ស្រាប់​​តែ​អ្នក​ម្តាយ​វ័យ​ក្មេង​រូប​​នេះ​បាន​ចេញ​ទម្លាយ​ការ​ឈឺ​ចាប់​របស់​ខ្លួន​ដែល​ពុំ​ធ្លាប់​មាន​អ្នក​ដឹង។ អ្នកនាង ព្រីម លីហ្សា បាន​​លើក​ឡើង​ភ្ជាប់​បញ្ហា​របស់ វីជេអាណូ ថា «ឃើញ​រឿង​របស់​បង​ស្រី Vj Anoធ្វើ​ឱ្យ​ខ្ញុំ​នឹក​​ឃើញ​ដល់​អារម្មណ៍​មួយ​ អារម្មណ៍​ដែល​លះបង់​ការ​ស្រឡាញ់​យ៉ាង​ធំធេង​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់ ដោយ​មិន​ខ្វល់​អំពី​អ្វី​ទាំងអស់​មាន​តែ​​ពាក្យ​មួយ​​គត់​ គឺ​ក្តី​ស្រឡាញ់។

អ្នកនាង ព្រីម លីហ្សា បាន​និយាយ​ទៀត​ថា «ប៉ុន្តែ​ទី​បំផុត​ទទួល​ត្រឡប់​មក​​វិញ​​ជា​ការ​ឈឺ​ចាប់​យ៉ាង​មិន​នឹក​ស្មាន​​មិន​ដល់​​ ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ទាំង​អស់​នេះ​ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ទៅ​ជា single momយ៉ាង​រឹងមាំ​ម្នាក់​មាន​តែពាក្យ​ជូនពរ​សម្រាប់​បងស្រី​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ឡើងវិញ​ ហើយ​រឹងមាំ​បន្ត​ជីវិត​ទៅ​មុខ​ទៀត​ដើម្បី​កូន​របស់​គាត់​ដូចអ្វី​ដែល​ខ្ញុំ​កំពុងតែធ្វើ»។

សូម​ជម្រាប​ថា​ តារា​សម្តែង​ សិច​ស៊ី ព្រីម លីហ្សា ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​បទ «ទឹកលុយ​សម្លាប់ទឹកចិត្តខ្ញុំ» កន្លង​មក​ ត្រូវបាន​គេ​កត់សម្គាល់​ឃើញ​ថា តារាស្រីរូប​នេះតែង​បង្ហាញ​មុខជា​មួយរូប​សម្ផស្ស​ដ៏​សិច​ស៊ី​បើ​ទោះ​បី​ជា​នាង​ត្រូវ​បាត់​មុខ​មួយរយៈ​ពីសិល្បៈ​ក៏​ដោយ​។យ៉ាង​ណា​មិញ​​កន្លង​មក​នាង​ក៏​បាន​ទម្លាយ​ការ​ពិត​រឿង​មាន​កូន​ផង​ដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម