ជីវិតកម្សាន្ដ
ដើមឆ្នាំ២០២១ ! សុខ ពិសី បញ្ចេញស្នាដៃថ្មីធ្វើឲ្យកក្រើននិងផ្ទុះការគាំទ្រខ្លាំង
ភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ថ្វីត្បិតកន្លងមកទីផ្សារចម្រៀងរបស់នាងហាក់មានការស្ងប់ស្ងាត់ដោយសារបញ្ហាជំងឺកូវីដ-១៩ក៏ពិតមែន តែសម្រាប់ទីផ្សារចម្រៀងនៅតែរក្សាបានសន្ទុះនៃការគាំទ្រខ្លាំងមិនចាញ់តារារួមជំនាន់ឡើយ។

សម្រាប់ទីផ្សារគាំទ្រនិងប្រជាប្រិយភាពពីសំណាក់ស្រីស្រស់ សុខ ពិសី ដែនបន្តរក្សាបាននេះក៏ព្រោះ តែទឹកដមសម្លេងនៃការចម្រៀង សុខ ពិសី នូវតែពីរោះស្ថិតក្នុងដួងចិត្តមហាជនអ្នកស្តាប់និងមិត្តៗយុវវ័យទាំងប្រុស-ស្រី។

ទន្ទឹមគ្នានោះដែរ នាដើមឆ្នាំ២០២១នៃបំណាច់ខែមករានេះ តារាស្រី សុខ ពិសី បានបង្ហាញស្នាដៃថ្មីរបស់ខ្លួនដើម្បីស្វាគមន៍ការគាំទ្រមហាជនផងដែរ។ តាមរយៈស្នាដៃថ្មីរបស់ សុខ ពិសី នេះគឺការបញ្ចេញនូវបទចម្រៀងដែលមានចំជើងថាប្រពន្ធតែឈ្មោះខណៈបទនេះកំពុងល្បីសុះសាយនិងចែករំច្រើននៅលើបណ្តាញសង្គមយូធូប។

ដោយសង្កេតឃើញសន្ទុះនៃការគាំទ្រច្រើននៅលើបណ្តាញសង្គមយូធូបទើបធ្វើឲ្យសាមីខ្លួនកញ្ញា សុ ខ ពិសី សម្តែងការរំភើបខ្លាំងហើយយល់ថា នេះជាការបើកទំព័រថ្មីសម្រាប់ស្វាគមន៍ដើមឆ្នាំ២០២១ នេះ។ កញ្ញា សុខ ពិសី បានបង្ហាញពីអារម្មណ៍ពិតប្រាប់ដល់កម្ពុជាថ្មីដោយខ្លីថាអរគុណបងប្អូនជាទីស្រលាញ់ សម្រាប់ការគាំទ្របទ ប្រពន្ធតែឈ្មោះ។ គិតមកដល់ពេលនេះចំនួនអ្នកស្តាប់និងចូលចិត្តកើនឡើងរហូនលានផងដែរ៕
ដោយ ៖ ចាន់រ៉ា









សូមចុចអាន ៖ មកស្គាល់តារាស្រីកូនកាត់បរទេស៧រូប កំពុងលេចធ្លោលើវិស័យសិល្បៈខ្មែរ
សូមចុចអាន ៖ ភរិយាឧកញ៉ា ឌួង ឆាយ ប្រកាសរក្សាជំហរមិនត្រឡប់ក្រោយ ហើយថា អស់ចិត្តស្រលាញ់គឺចប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់