ជីវិតកម្សាន្ដ
អ៊ិន លក្ខិណា បង្ហាញឈុតតំណាងជាតិយ៉ាងមានអំណាច
ការប្រកួតសម្រស់បវរកញ្ញាក្នុងឆ្នាំនេះ កញ្ញា អ៊ិន លក្ខិណា ក៏ក្លាយជាបេក្ខភាពដែលកំពុងចូលរួមប្រកួតប្រជែងដណ្ដើមមកុដកម្មវិធី Miss Grand Cambodia2023 ផងដែរ។ ជាមួយនោះ មុននេះ អ៊ិន លក្ខិណា ទើបបង្ហាញឈុតតំណាងជាតិយ៉ាងមានអំណាចត្រៀមប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ ២០២៣ នារាត្រីនេះ។

គេចាំបានថា កញ្ញា អ៊ិន លក្ខិណា ជាអតីតកញ្ញាឯកលំដាប់រងទី ១ កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) និងជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក។ បេក្ខភាពត្រៀមដណ្ដើមមកុដ Miss Grand Cambodia 2023 កញ្ញា អ៊ិន លក្ខិណា កន្លងមក បានថ្លែងដោយការប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួត Miss Grand 2023។

យ៉ាងណាមុននេះ កញ្ញា អ៊ិន លក្ខិណា បានបង្ហោះរូបភាពអមខ្លឹមសារថា «ឈុតត្រូវបានរើសម្ចាស់ ស័ក្ដិសមបំផុតសឹងមិនគួរឲ្យជឿ ចង់និយាយថា សាមញ្ញបំផុត តែមាន power ខ្លាំង ធានាថាឈុតនេះនឹងសណ្ដំអារម្មណ៍ឲ្យគ្រប់គ្នាឲ្យចាប់អារម្មណ៍ ទោះវាសាមញ្ញក៏ដោយ ថាមពល នៃផ្លូវងងឹត, អាថ៌កំបាំង ,មន្តសណ្ដំ នៃកែវភ្នែក,ការជឿជាក់ ភាពជាម្ចាស់ឥទ្ធិពលដែលស្ត្រីមានបង្ហាញទាំងអស់នៅក្នុងឈុតតែមួយ ទៅសណ្ដំចិត្តឲ្យមនុស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍មើលត្បូងនិល ដែលកែច្នៃរួចហើយ»។

បច្ចុប្បន្ន កញ្ញា អ៊ិន លក្ខិណា ជាបេក្ខភាពម្នាក់ កំពុងលេចធ្លោក្នុងការប្រកួត Miss Grand Cambodia 2023 ក្នុងចំណោមបេក្ខភាពចំនួន ២៥ រូប។ យ៉ាងណា គេនៅមិនទាន់ដឹងទេថា Miss Grand តំណាងខេត្តប៉ៃលិនរូបនេះ អាចយកឈ្នះបេក្ខភាពផ្សេងៗ បាន ឬអត់នោះទេ ព្រោះគេសង្កេតឃើញថាបេក្ខភាពប្រកួតឆ្នាំនេះសុទ្ធតែមានសមត្ថភាព និងភាពខ្លាំងរៀងៗខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង