Connect with us

ជីវិតកម្សាន្ដ

Aff ប្រាប់​ពី​ការ​ជួប​គ្នាលើកដំបូងជាមួយអតីតស្វាមី Songkran ក្រោយលែងលះ ១១ឆ្នាំ

បានផុស

នៅ

កាលពីពេលថ្មីៗនេះនៅលើ​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេល​ Aff Taksorn លេច​មុខ​ក្នុងរូបភាព​គ្រួសាររបស់​អតីត​ស្វាមី Songkran Techanarong ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​សឹង​មិន​ជឿថា ​នេះ​គឺ​ជា​ការ​ពិត​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញក្នុងកម្មវិធីមួយ ​អ្នកមេម៉ាយ​កូន​មួយរូបនេះបានបញ្ចេញមតិលើរូបភាពដែល​ទស្សនិកជន​ចាប់អារម្មណ៍​ថា​ “ពិត​ជា​មិន​បាន​គិត​ថា ​វា​នឹង​ជាព័ត៌មាន​ឬការ​ចាប់​អារម្មណ៍ពីមហាជនទេ។ ព្រោះ​ធម្មតាឲ្យតែកៀក​ចូល​ឆ្នាំ​ថ្មីគឺ​ខ្ញុំ​តែងនាំកូន​ទៅជួប​លោក​តា។ ថ្ងៃ​នោះ Songkran ក៏ទៅនោះដែរ ទើបពួកយើងសម្រេចថតរូបជុំគ្នា ណាមួយគិតថាខានថត​ជាមួយ​គ្នាយូរដែរហើយ”។

តារាសម្ដែងរូបនេះបានបន្ថែមទៀតថា កន្លង​មក Songkran បាន​បំពេញ​តួនាទីក្នុងនាមជាឪពុក​យ៉ាង​ល្អ​។ បើទោះបីជាអ្នកទាំងពីរលែងលះគ្នាយូរហើយក្ដី ប៉ុន្តែក៏មិនបានធ្វើឲ្យកូនឯកានៅពេលគ្មានក្រុមគ្រួសារជុំគ្នាដែរ។

លើសពីនេះដែរ នាងក៏ឆ្លៀតនិយាយពីពាក្យចចាមអារ៉ាមស្នេហា​ជាមួយមនុស្សប្រុសវ័យក្មេងថា នាងមិនបានបិទសិទ្ធខ្លួនឯងក្នុងការជ្រើសរើសនរណាឡើយ។ ប្រសិនបើមានពិតមែន នាងនឹងបង្ហាញទស្សនិកជនមិនខានទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់តែទន់ភ្លន់ Nune បើកបង្ហាញអាវក្នុងអង្គុយលើគ្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម