ជីវិតកម្សាន្ដ
ខេម ប្រកូកប្រកាសជួបជុំក្រុម “Boyband” ក្រោយបែកគ្នាជាង ១០ ឆ្នាំ
បន្ទាប់ពីបែកគ្នាជាង ១០ ឆ្នាំ ម្ចាស់បទ”បេះដូងអើយ” លោក ខេម បានចេញមកប្រកូកប្រកាសស្វែងរកសមាជិកក្នុងក្រុម “Boyband” ដើម្បីជួបជុំគ្នាជាថ្មី។
តារាចម្រៀងសំឡេងស្អកលោក ខេម បានបញ្ជាក់ថា «កាលពីឆ្នាំ ២០០៧ ពួកយើងគឺបានមកប្រឡងនៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កម្មវិធី Boyband ដែលបង្កើតឡើងដោយបងប្រុស (គួច ខេវិន)។ តាំងពីពេលនោះមក យើងបែកគ្នារហូតមកដល់ពេលនេះ ១០ ជាងឆ្នាំហើយ»។ ដូច្នេះហើយទើបលោកប្រកាសស្វែងរកដើម្បីជួបជុំនៅក្រុងភ្នំពេញ។
លោក ខេម បានលើកឡើងថា «សួស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់គ្រប់គ្នា ថ្ងៃនេះមានចង់ឲ្យបងប្អូនជួយ Share ដំណឹងនេះមួយ ប្រសិនបើមិនខុសទាស់អ្វីដោយក្ដីនឹករលឹករាប់អានមួយថ្ងៃរាប់អានមួយជីវិត។ ប្រសិនបើបងប្អូន ឬក៏មិត្តភ័ក្ដិណាដែលបានស្គាល់គាត់ សូមជួយទំនាក់ទំនងគាត់ឲ្យខ្ញុំផង ឬក៏ទាក់ទងតាមលេខទូរសព្ទនៅខាងក្រោម»។
លោក ខេម បានបន្ថែមថា «យើងនឹងមានរៀបចំការជួបជុំមួយនៅរាជធានីភ្នំពេញ ឬក៏មិត្តភ័ក្ដិបានឃើញអ្វីដែលខ្ញុំបង្ហោះខាងលើនេះ សូមទាក់ទងមកតាមផេក ឬក៏តាមលេខទូរសព្ទ ឬ telegram ខាងក្រោមនេះផង( 088 614 88 88) អរគុណ»។
យ៉ាងណាមិញមហាជនបានសម្ដែងការគាំទ្រចំពោះការជួបជុំជាថ្មីរបស់ ខេម និងសមាជិកក្រុម៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ