ជីវិតកម្សាន្ដ
ពីមុនមិនហ៊ានបង្ហាញទំនាក់ទំនងគូជាសាធារណៈ តាមពិតមកពី James Jirayu ខ្លាចចិត្តអ្នកគាំទ្រ
តាំងពីប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ តារាសម្ដែង James Jirayu ពុំសូវបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ញឹកញាប់ឡើយ ថែមទាំងមិនសូវបានចំណាយពេលដើរលេងកម្សាន្តឆ្ងាយៗជាមួយគ្នាទៀតផង ដែលរឿងនេះលោកធ្លាប់បទសម្ភាសន៍ថាខ្លួនក៏មានការរអៀសចិត្តចំពោះមិត្តស្រីដែរ។

កាលពីពេលកន្លងមក កម្លោះសម្បូរស្នេហ៍ James Jirayu ធ្លាប់ឱ្យដឹងថា ខ្លួនរវល់ពេកទើបមិនសូវចំណាយពេលជាមួយ Foam ដែលជាមិត្តស្រីរបស់លោក។ ផ្ទុយទៅវិញនាពេលថ្មីៗនេះ មហាជនបានដឹងការពិតមួយផ្សេងទៀត ព្រោះមូលហេតុដែល James មិនសូវបង្អួតរូបគូ មិនមែនដោយសាររវល់តែមួយប៉ុណ្ណោះទេ គឺបណ្ដាលមកពីខ្លាចអ្នកគាំទ្រមិនពេញចិត្ត ហើយវាយប្រហារទៅលើ Foam ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ថ្មីចុងក្រោយនេះ តារាប្រុសវ័យ ២៩ឆ្នាំ ទម្លាយអារម្មណ៍រីករាយសប្បាយចិត្ត ត្បិតតាំងពីប្រកាសទំនាក់ទំនងផ្លូវការមក ហ្វេនៗហាក់សម្ដែងក្ដីត្រេកអរជាមួយ និងគាំទ្រសកម្មភាពរបស់លោកនិងគូស្នេហ៍ ព្រមទាំងនិយាយថា James រើសមនុសស្សស្រីត្រូវទៀតផង។

តាមពិតពីមុនមកតារាសម្ដែងរូបនេះមិនចង់និយាយរឿងស្នេហារបស់ខ្លួន ឬបង្ហាញអ្វីទាក់ទងនឹង Foam នោះទេ ព្រោះនៅមានទស្សនិកជនមួយចំនួនមិនទាន់ត្រៀមឱ្យលោកមានមិត្តស្រីឡើយ។ ប៉ុន្តែក្រោយពេលអ្នកទាំងពីរបើកចំហទំនាក់ទំនងស្នេហា មានមនុស្សជាច្រើនតាមគាំទ្រយ៉ាងពេញចិត្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឃើញ James Ma ផ្អែមល្ហែមនឹងគ្នាញឹក James Jirayu ថាចង់រៀនតាម
ចុចអាន៖ មហាជនរិះគន់ Kratae ក្រោយពេលនាងទម្លាយការពិតថាខ្លួនជាសិស្សគ្រូ កៃកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ