ជីវិតកម្សាន្ដ
លីវ ជីលី សោកស្ដាយដែល អ៊ិន លក្ខិណា មិនបានមកុដ MGC2023
ម្ចាស់មកុដ Miss Grand Cambodia ២០២០ បវរកញ្ញា លីវ ជីលី បានសម្ដែងការសោកស្ដាយ បន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា មិនទទួលបានជ័យជម្នះក្នុងការប្រកួត Miss Grand Cambodia២០២៣។

ប្រាកដណាស់ការលេចវត្តមានរបស់កញ្ញា អ៊ិន លក្ខិណា ក្នុងការប្រកួតកម្មវិធី Miss Grand Cambodia២០២៣ នេះ មានមហាជនជាច្រើនបានដាក់ក្ដីសង្ឃឹមថា នាងអាចដណ្ដើមមកុដឆ្នាំនេះ។ ប៉ុន្តែរឿងដែលសោកស្ដាយនោះ នាងមិនអាចប្រជែងបាននូវជ័យជម្នះនេះឡើយ ខណៈម្ចាស់មកុដបានទៅលើកញ្ញា ភឹម ស្រីនោ Miss Grand តំណាងភ្នំពេញ។

ដោយឡែកបើចាប់អារម្មណ៍កញ្ញា លីវ ជីលី ដែលជារៀមច្បង ក៏បានបង្ហាញការសោកស្ដាយដោយលើកឡើងថា «បងចូលរួមសោកស្ដាយដែលអូនមិនបានមកុដ Leakena In បងសោកស្ដាយខ្លាំងបំផុត»។ ជាមួយគ្នានោះ ក៏មានមតិរបស់អ្នកគាំទ្រមួយចំនួនបានយល់ឃើញដូច ជីលី ផងដែរ។

គេចាំបានថា កញ្ញា អ៊ិន លក្ខិណា ជាអតីតកញ្ញាឯកលំដាប់រងទី ១ កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) និងជាម្ចាស់មកុដ Miss Supranational Cambodia2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក។

យ៉ាងណាមិញកាលពីថ្មីៗនេះ នាង ក៏បានចូលខ្លួនប្រកួតដណ្ដើមមកុដ Miss Grand Cambodia 2023 ដោយការប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួត Miss Grand2023 ទៀតផង។ ប៉ុន្តែរឿងដែលសោកស្ដាយនោះ នាង មិនអាចប្រជែងបានជ័យជម្នះឡើយ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ