Connect with us

ជីវិតកម្សាន្ដ

វីជេ អាណូ អរគុណអ្នកជួយសង្គ្រោះជីវិត និងលើកទឹកចិត្ត

បានផុស

នៅ

អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ខណៈ​អាការ​ជំងឺ​មាន​ភាព​ធូរស្រាល​បន្តិច​នោះ នាង​បាន​ចេញ​សារ​អរគុណ​ចំពោះ​អ្នក​ដែល​ជួយ​សង្គ្រោះ​ជីវិត និង​លើកទឹកចិត្ត​អំឡុង​ពេល​​កំពុង​ជួប​ទុក្ខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីជេ អាណូ បាន​និយាយ​ថា «ជា​ដំបូង នាង​ខ្ញុំ អាណូ សូម​គោរព​អរគុណ និង​ថ្លែងអំណរគុណ សម្រាប់​ទឹកចិត្ត​មេត្តា​សន្ដោស​យោគយល់ អធ្យាស្រ័យ និង​ការ​លើក​ទឹកចិត្ត អរគុណ​បងៗ ដែល​បាន​ជួយ មិន​ថា​ជា​ថវិកា ឬ messenger នាង​ខ្ញុំ បាន​ឃើញ​ទាំងអស់ និង​អ្នក​ដែល​បាន​មក​ជួប និង​មិន​បាន​ជួប ទាំង​អ្នក​ស្គាល់ និង​មិន​ស្គាល់ អរគុណ​សម្រាប់​មហា​ទឹកចិត្ត​ដែល​មិន​អាច​កាត់ថ្លៃ​បាន ទាំងនេះ នាង​ខ្ញុំ អាណូ នឹង​ចងចាំ​ទុក»។

អ្នកនាង អាណូ បញ្ជាក់​ថា «នៅ​ពេល​ដែល​សុខភាព​ខ្ញុំ​ប្រសើរ​ជាង​នេះ ខ្ញុំ​នឹង Live អរគុណ​ដល់​បងៗ ប្អូនៗ ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​នឹង​ប្រឹង​ទៅ​មុខ​ជា​បន្ត​ទៀត ជា​ចុងក្រោយ​ចង់​និយាយ​ថា ទទួល​ធ្វើ​ម្ហូប​ជូន​បងៗ ប្អូនៗ ពិសា​ធម្មតា»។ គេ​ចាំ​បាន​ថា វីជេ អាណូ បច្ចុប្បន្ន​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ចាក់​ប៉ង​សម្លាប់​ខ្លួន​ឯង កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ​សីហា ដោយសារ​បញ្ហា​រង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

គួរ​ជម្រាប​ថា មហាជន​អ្នកគាំទ្រ​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​គ្រប់គ្នា បន្ទាប់ពី​អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បាន​ធ្វើការ​ឡាយ​វីដេអូ​រៀបរាប់​ពី​ទុក្ខសោក​ដែល​នាង​កំពុងតែ​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ ក្នុង​នោះ វីជេ អាណូ ថែមទាំង​មាន​កាំបិត​នៅ​ក្នុង​ដៃ​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម