Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក លី គីមស្រ៊ុន បានទទួលមរណភាព

បានផុស

នៅ

នេះ​ជា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសៅ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​របស់​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ លោក លី គីមស្រ៊ុន ដែល​ជា​អ្នកដឹកនាំ​សម្ដែង​រឿង​”​ភ្លៀង​មួយ​តក់​” បាន​ទទួល​មរណភាព​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​សម្ដែង​លោក សាវិន ហ្វីលីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាវិន ហ្វីលីព បាន​រៀបរាប់​ថា «RIP..​លោក លី គីម​ស្រ៊ុន គឺ ជា​ផលិតករ​ភាពយន្ត​ជើង​ចាស់​ម្នាក់ បាន​ទទួល​មរណភាព​ហើយ កាលពី​ថ្ងៃ​ម្សិលមិញ វេលា​ម៉ោង ២ និង ២២ រសៀល ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០២៣។ ខ្ញុំ​ធ្លាប់​បាន​ចូលរួម​សម្ដែង​រឿង​”​ភ្លៀង​មួយ​តក់​” កាលពី ៧ ឆ្នាំ​មុន ដែល​គាត់​ផលិត​ឲ្យ SEATV»។

តារា​សម្ដែង​លោក សាវិន ហ្វីលីព បាន​បន្ថែម​ថា «លោកពូ​ស្លូតបូត​ណាស់ ហើយ​ការ​និយាយ​ស្ដី​គឺ មាន​គុណធម៌​ណាស់​ជាមួយ​តារា​សម្ដែង និង​ក្រុមការងារ​ផលិត។ សូម​លោកពូ​បាន​ទៅកាន់​ទី​ស្ងប់​សុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

តាមរយៈ​ដំណឹង​មរណភាព​ផលិតករ​ភាពយន្ត​ជើង​ចាស់​ល្បីឈ្មោះ​លោក លី គីម​ស្រ៊ុន ខាងលើ​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ ព្រមទាំង​សិល្បករ​-​សិល្ប​ការិនី​ជាច្រើន បាន​សម្ដែង​ការ​ចូលរួម​សោកស្ដាយ និង​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សោកសៅ​ជាមួយ​គ្រួសារ​សព​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម