ជីវិតកម្សាន្ដ
យុត្ថារា ឆានី ប្រកាសជួបពិភាក្សារកដំណោះស្រាយ ជូនអតិថិជន
ដូចមហាជនអ្នកគាំទ្របានដឹងហើយថា កាលពីថ្មីៗនេះអតីតតារាសម្តែងភាពយន្តល្បីឈ្មោះ គឺលោក យុត្ថារា ឆានី ត្រូវបានសារព័ត៌មានមួយចំនួនធ្វើការចុះផ្សាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលពាក់ព័ន្ធរឿងអាស្រូវលក់ដីឡូតិ៍ខ្យល់។ ប៉ុន្តែលោកបានចេញមុខប្រតិកម្មដោយបញ្ជាក់ថា លោកមិនបានគេចវេសពីបញ្ហា ឬការដោះស្រាយឡើយ។
យ៉ាងណាមិញដើម្បីផ្តល់ជូននូវទំនុកចិត្តដល់អតិថិជន លោក យុត្ថារា ឆានី នៅរសៀលថ្ងៃទី២០ ខែសីហានេះបានចេញមកប្រកាសក្នុងការជួបជុំពិភាក្សាដំណោះស្រាយជូនអតិថិជនពាកព័ន្ធរឿងទិញដីឡូតិ៍របស់ខ្លួន។ លោក ឆានី បានបង្ហោះឲ្យដឹងថា សូមជម្រាបសួរអតិថិជនជាទីគោរពសម្រាប់អតិថិជនដែលមានដីស្ថិតនៅក្នុងបរិវេនដី១ហិកតាជាប់ក្នុងរបងចំនួន៤៣នាក់ (សរុប៧១ ឡូតិ៍)។
តារាប្រុសលោក យុត្ថារា ឆានី បានបន្តថា “ខ្ញុំបាទសូមគោរពអញ្ជើញមកជួបជុំពិភាក្សាដំណោះស្រាយដោយសន្តិវិធីជាមួយខ្ញុំបាទនៅទីតាំងដីផ្ទាល់ ភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក។
លោក យុត្ថារា ឆានី បានបញ្ជាក់បន្ថែមថា លោកមិនបានគេចវេសបញ្ហាឬការដោះស្រាយឡើយ ប៉ុន្តែសូមបែបសន្តិវិធីសម្របសម្រួល និងយោគយល់ទៅវិញទៅមក។ ចំពោះការប្រកាសនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រជុំវិញការរកដំណោះស្រាយជូនអតិថិជនរបស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច