ជីវិតកម្សាន្ដ
ពេជ្រ ថាណា ចូលសិល្បៈ ១៤ ឆ្នាំ ត្រូវគេមើលងាយថានៅតែមិនល្បី
តារាចម្រៀងប្រុសលោក ពេជ្រ ថាណា សម្ដែងការហួសចិត្តខ្លាំង បន្ទាប់ពីមនុស្សមួយចំនួនលើកការប្រៀបធៀបរវាងលោកទៅនឹងអ្នកសិល្បៈដទៃ។ ក្នុងនោះ លោកហាក់មានការអន់ចិត្តផងដែរ ក្រោយគេមើលងាយថា ចូលសិល្បៈ ១៤ ឆ្នាំហើយ នៅតែមិនល្បី។

ឆ្លើយតបការរិះគន់នេះដែរ តារាចម្រៀងលោក ពេជ្រ ថាណា បានលើកហេតុផលថា សុំកុំយកលោកទៅប្រៀបធៀបអ្នកដទៃ។ លោកបញ្ជាក់ថា «ខ្ញុំគ្មានអ្នកណាស្គាល់ខ្ញុំទេពេលនេះ…ហ៊ឺ…..! ហេតុអ្វីត្រូវយកតួមកប្រៀបធៀបគ្នា គេជាគេ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំមិនល្បី ទើបអ្នកមើលងាយខ្ញុំមែនទេ តួម្នាក់ៗ មានកិត្តិយសរៀងៗ ខ្លួន អ្នកល្បីមុន ល្បីក្រោយ ក៏មានតម្លៃដូចគ្នា»។

ពេជ្រ ថាណា បានបន្តថា «ហេតុអ្វីត្រូវមើលងាយគេ អ្នកចម្រៀងមិនល្បីមានច្រើនណាស់នៅស្រុកខ្មែរ ទោះគេល្បី ឬ មិនល្បី កុំរៀនមើលងាយគេ ត្រូវចេះឲ្យតម្លៃសិល្បៈគ្រប់ៗគ្នាផង»។ លោកសង្កត់ធ្ងន់ថា «ខ្ញុំចូលសិល្បៈ ១៤ ឆ្នាំ ហើយមកដល់ពេលនេះនៅគេមើលងាយថាមិនល្បី ចុះទម្រាំសិល្បករផ្សេងៗ ជាច្រើនទៀតទៅជាយ៉ាងណា ខ្ញុំមិនចង់មានបញ្ហាទេ តែមើលងាយខ្ញុំពេក មនុស្សខ្ញុំស្រួលណាស់ តែកុំប៉ះពាល់ខ្ញុំ»។

តារាចម្រៀងរូបនេះ លើកឡើងទៀតថា «គេថាច្រៀងយកតែលុយទៅបានហើយ តួតូច ឬក៏ធំ កុំខ្វល់ គេដាក់រូបកន្លៀតត្រង់ណា កៀនណាចេះតែច្រៀងយកលុយទៅ លុយចង់បាន តែបើមិនឲ្យតម្លៃ ខ្ញុំសុំមិនក្បែរ អរគុណ»។

ការលើកឡើងរបស់លោក ពេជ្រ ថាណា នេះ បានធ្វើឲ្យអ្នកគាំទ្របង្ហាញការហួសចិត្ត និងលើកទឹកចិត្តដល់លោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ