ជីវិតកម្សាន្ដ
អ៊ិន លក្ខិណា ស្នើកុំយកនាងពាក់ព័ន្ធ ក្រោយមានការវែកញែករឿងមិនបានមកុដ
ក្រោយឆ្លងកាត់នូវការប្រកួតវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតរកឃើញម្ចាស់មកុដបវរកញ្ញា Miss Grand Cambodia 2023 ហើយ បានទៅលើ កញ្ញា ភឹម ស្រីនោ Miss Grand តំណាងភ្នំពេញ។
ដោយឡែកសម្រាប់ កញ្ញា អ៊ិន លក្ខិណា ដែលអ្នកគាំទ្រមួយចំនួនដាក់ក្ដីរំពឹងថា អាចដណ្ដើមបានមកុដ Miss Grand Cambodia 2023 នោះ គឺមានឱកាសត្រឹមតែជ័យលាភីរងលំដាប់ទី ២ ប៉ុណ្ណោះ ជាហេតុធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមមានការស្រងាកចិត្តរហូតមានការវែកញែកសោកស្ដាយនូវសមត្ថភាពរបស់នាងផងដែរ។
ជាមួយគ្នា នៃការលើកឡើង និងមតិវែកញែករបស់មហាជនអ្នកគាំទ្រពាក់ព័ន្ធរឿងមកុដនេះដែរ បវរកញ្ញា អ៊ិន លក្ខិណា បានបញ្ចេញសារដោយខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «សូមកុំយកខ្ញុំទៅពាក់ព័ន្ធបានទេ»។ កញ្ញា លក្ខិណា ក៏បានសូមទោសដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ ដែលមិនបានឈ្នះមកុដ។
នាងលើកឡើងថា «សុំទោសប្រជាជនកម្ពុជា Sorry Cambodia សុំទោសហ្វេនទាំងអស់ ទាំងហ្វេនកម្ពុជា ទាំងហ្វេនវៀតណាម ឲ្យខ្ញុំសុំទោស ខ្ញុំធ្វើមិនបានល្អជូនអ្នកទេ។ ខ្ញុំព្យាយាមអស់ហើយ តែនៅតែមិនទទួលបានជោគជ័យជូនអ្នកទាំងអស់គ្នា ហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមក»។
យ៉ាងណាមិញ ក្នុងនោះ ក៏មានការបង្ហាញលើកទឹកចិត្តដល់ស្រីស្អាត អ៊ិន លក្ខិណា ឲ្យបន្តការខិតខំថែមទៀត ខណៈមានខ្លះលើកឡើងដែរថា ការប្រកួតតែងតែមានអ្នកឈ្នះ និងមានអ្នកចាញ់ ជារឿងធម្មតា ព្រោះការប្រកួតនីមួយៗ សុទ្ធសឹងជួបអ្នកខ្លាំងដែលមានសមត្ថភាព ទេពកោសល្យល្អៗ ដូចគ្នា៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់