ជីវិតកម្សាន្ដ
លីវ ជីលី ចេញមកប្រតិកម្មអ្នកដែលចោទនាងនាំភ្លើង
បវរកញ្ញា លីវ ជីលី បានបង្ហាញការមិនសប្បាយចិត្តដោយចេញមកប្រតិកម្មឆ្លើយតបភ្លាមៗ បន្ទាប់ពីមានមតិចោទប្រកាន់ថា នាងជាអ្នកនាំភ្លើង។ ជីលី ក៏បានបញ្ជាក់ទៅវិញថា «ចង់ឲ្យបងប្អូនពន្យល់ពាក្យនាំភ្លើងមានន័យម៉េច?»។
ប្រតិកម្មរបស់ស្រីស្អាត លីវ ជីលី ធ្វើឡើងកាលពីយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ ខណៈមុននោះនាងបានបញ្ចេញមតិខ្លះៗ ដោយសម្ដែងការសោកស្ដាយបវរកញ្ញា អ៊ិន លក្ខិណា ដែលមិនឈ្នះមកុដ និងអបអរកញ្ញា ភឹម ស្រីនោ ក្នុងការគ្រងមកុដ Miss Grand Cambodia 2023 នេះ។ ជាមួយនោះ ក៏ស្រាប់តែមានបុគ្គលមួយចំនួនបានចោទថា នាងជាអ្នកនាំភ្លើង។
កញ្ញា លីវ ជីលី បានបញ្ជាក់ថា «ហេតុអ្វីបានជាអ្នកដែលស្អប់ខ្ញុំមកចោទថាខ្ញុំនាំភ្លើង? អ្នកដែលស្អប់ខ្ញុំត្រូវចូលមកបកស្រាយឲ្យខ្ញុំនូវពាក្យដែរថា នាំភ្លើង តើពាក្យនេះមានន័យថាម៉េច? តើអ្នកស្អីគេ ខ្ញុំជាប្រជាជន ខ្ញុំក៏មានសិទ្ធិដែរ ឬ បវរកញ្ញាអត់មានចិត្ត អត់មានបេះដូងមែន? ឬ ចាំឲ្យតែអ្នកឯងជេរ អ្នកឯងជាន់មែន?»។ នាងបន្តថា «ខ្ញុំ ខំចំណាយលុយអស់រាប់ម៉ឺនចេញទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីអ្វីគេ…..?»។
កញ្ញា លីវ ជីលី បាននិយាយទៀតថា «ប្រហែលពួកគាត់ចង់ឲ្យខ្ញុំបិទមាត់ទាំងដែលខ្ញុំមានសិទ្ធជាប្រជាពលរដ្ឋមួយរូប ដែលអបអរក៏ខុស សោកស្ដាយក៏ខុស លើកមុនហូបបាយក៏ខុស តិចទៀតចូលបន្ទប់ទឹកក៏ខុស អ៊ីចឹងបានថា យើងម្នាក់ផ្គាប់ចិត្តគេ ១ ប្រទេស មិនបានទេ មានអ្នកស្អប់ មានអ្នកស្រលាញ់ ជារឿងធម្មតា ខ្ញុំមានសិទ្ធិបញ្ចេញមតិ បងប្អូនទាំងអស់គ្នាក៏មានសិទ្ធ បើខ្ញុំទៅលួចឆក់ប្លន់អាហ្នឹងវាខុស ហួសចិត្តដល់ពេកៗ អ៊ីចឹងទៅ»។
លីវ ជីលី បន្ថែមថា «សូមបងប្អូនរៀនបើកចិត្តខ្លះ ខ្ញុំមិនទាន់ទៅដៀលទៅជេរប្រជាជនយើងម្នាក់ណាទេ ជាចុងក្រោយ ខ្ញុំ ស្រលាញ់ប្រជាជនកម្ពុជា»។
ដោយឡែកអ្នកគាំទ្រនាង ក៏បានលើកឡើងថា «សួរបន្តិច Chily Tevy ជីលី ទេវី តើគាត់ខុសអ្វី? បាននាំគ្នាជេរគាត់ ជាន់គាត់ តាំងតែ ២០២០ មកដល់ពេលនេះ។ គាត់ជា Miss Grand Cambodia 2020 ដែលត្រឹមជាអ្នករងឈើបាក់ពីគេ ត្រូវគេជេរ bully ពីរូបរាង សមត្ថភាព សម្រស់ តែគាត់នៅតែស៊ូ ក៏ព្រោះតែពាក្យថា កម្ពុជា»៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់