ជីវិតកម្សាន្ដ
៥បទ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បង្ហាញថា ជាដៃគូស័ក្ដិសមបំផុត សម្រាប់បទចូលឆ្នាំខ្មែរ
ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ហើយដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេ ហើយ សុទ្ធតែទទួលបានការចាប់អារម្មណ៍ជា ខ្លាំង។

បទចម្រៀង ដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទ ហើយសុទ្ធតែ សឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ”កាត់ឆុង” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មាន បទ” ប្រហុក”, បទ”រកស៊ីជាមួយយក្ស” ,” អរគុណ កាមេរ៉ា” និងបទ”មាន់កម្សត់” ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់ លានដង។





តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាង ផលិតកម្ម កំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់ នៅក្នុងផលិតកម្មហើយ យើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែងបទ ចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺ ពិតជាដៃគូស័ក្ដិសមបំផុត សម្រាប់បទចូលឆ្នាំក្នុងនោះដែរ Galaxy មិនមែនមានតែ៤បទនោះទេ ពោលតាមផែនការ គឺយើងមានបទជាច្រើនទៀត សម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះ ច្រៀង។
ចង់ដឹងថាទាំង៥បទ សម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ” ប្រហុក”
ទី៣/បទ”រកស៊ីជាមួយយក្ស”
ទី៤/បទ” អរគុណ កាមេរ៉ា”
ទី៥/បទ”មាន់កម្សត់”
អត្ថបទ៖ ស៊ុនហួត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី