Connect with us

ជីវិតកម្សាន្ដ

លេចធ្លាយរូបភាព Aff និងលោកភីថា ពាក់អាវគូស្នេហ៍ និងប្រើសម្ភារដូចគ្នាបេះបិទ

បានផុស

នៅ

ចំពោះទំនាក់ទំនងរវាងតារាសម្ដែង Aff Taksaorn និងមេដឹកនាំចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat តែងតែងត្រូវ​មហាជន​លើកមកនិយាយ​ផ្គូផ្គង​ បើ​ទោះបី​ជា​អ្នក​ទាំងពីរ​ធ្លាប់​បកស្រាយ​ថា ​គ្រាន់​តែ​ជា​មិត្ត​នឹងគ្នាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ កាលពីពេលថ្មីៗនេះ ក្រុមអ្នក​លេង​អ៊ីនធឺណេត​នៅប្រទេសថៃ បាន​ប្រៀបធៀប​រូបភាពរបស់រៀមច្បង Aff Taksaorn និងលោកភីថា បន្ទាប់ពីឃើញអ្នកទាំងពីរ​បាន​ពាក់​អាវ​ដែលជាយីហោ​ល្បីៗមួយ​ដូចគ្នា។

ជា​លទ្ធផល​អ្នក​លេង​អ៊ីនធឺណិត​បាន​សម្រុក​ចូល​ទៅ​បញ្ចេញ​មតិ មនុស្សជាច្រើនបញ្ចេញមតិ​ថា​ ​វា​ជា​អាវ​​គូស្នេហ៍​ច្បាស់​ណាស់។ ចំណែកអ្នកផ្សេងទៀតយល់ឃើញថា ​រូបភាពនេះ​​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ! ដូច្នេះមិនអាចចាត់ទុកថាអ្នកទាំងពីរលួចណាត់ជួបគ្នា​ ឬពាក់អាវគូស្នេហ៍ និងប្រើសម្ភារៈដូចៗគ្នាឡើយ។

ទោះយ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវអ្នកមេម៉ាយកូនមួយ Aff Taksaorn និងមេដឹកនាំចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ជារឿយៗ។ ហើយក៏មិនមែនជាលើកទីមួយដែលអ្នកគាំទ្រតែងតែចាប់គូចង់ឲ្យពួកគេស្រលាញ់គ្នាពិតៗ ទោះអ្នកទាំងពីរនៅតែចចេសថា ជាមិត្តរាប់អានគ្នាមកច្រើនឆ្នាំយ៉ាងណាក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa និង Mai Davika ស្ថិតក្នុងចំណាត់ថ្នាក់តារាស្រីបង្ហោះ IG ម្ដងៗ បានប្រាក់ចំណូលដូចសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម