ជីវិតកម្សាន្ដ
ទម្រាំក្លាយជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៣ Anntonia មានប្រវត្តិប្រកួតច្រើនដង
ក្រោយប្រកួតសម្រស់យ៉ាងស្វិតស្វាញអស់រយៈពេលច្រើនខែ ទីបំផុតកម្មវិធី Miss Universe Thailand ឆ្នាំ ២០២៣ រកឃើញម្ចាស់មកុដ បានទៅលើនាង Antonia Porsild អាយុ ២៦ ឆ្នាំ តំណាងឲ្យខេត្តនគររាជសីមា (Nakhon Ratchasima) ។
បវរកញ្ញារូបនេះបានគ្រងមកុដ Miss Universe Thailand ឆ្នាំ២០២៣ កាលពីយប់ថ្ងៃអាទិត្យ ហើយនឹងត្រូវតំណាងឲ្យប្រទេសថៃ ទៅប្រកួតនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលដែលនឹងប្រារព្ធឡើងនៅប្រទេស El Salvador នាចុងឆ្នាំ២០២៣។
យ៉ាងណាមិញ ដើម្បីឈោងចាប់តំណែងរាជិនីសម្រស់ នាង Anntonia Porsild ត្រូវបានគេដឹងថាជាបេក្ខនារីជនជាតិថៃ-ដាណឺម៉ាក ដែលបញ្ចប់ការសិក្សាបត្របរិញ្ញាបត្រផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈពីសាកលវិទ្យាល័យ Stamford International។
នាងត្រូវគេស្គាល់ឈ្មោះយ៉ាងច្បាស់តាមរយៈកម្មវិធីទូរទស្សន៍ដ៏ពេញនិយម “The Face Thailand” ដោយចូលរួមក្នុងរដូវកាលទី១ និងបានជម្រុះសម្រាប់ជុំទី ១៥ ដែលនាងបានក្លាយជាសមាជិកនៃក្រុមរបស់ Ploy Cherman មុនពេលត្រូវបានជម្រុះក្នុងសប្តាហ៍ទី ៧ ដែលធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងរដូវកាលនោះ។
ក្រោយមក ក្នុងឆ្នាំ ២០១៩ នាងបានចូលក្នុងកម្មវិធីប្រកួតសម្រស់ Miss Supranational Thailand 2019 ហើយអាចដណ្ដើមបានជ័យលាភីលេខ១ និងពាន ធ្វើឲ្យនាងតំណាងឲ្យប្រទេសថៃទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Supranational 2019 ដោយកាលណោះ នាងបានទទួលជោគជ័យម្តងទៀត ក្នុងតំណែងជាបវរកញ្ញាទី១១ ក្នុងពិភពលោកដំបូងគេពីប្រទេសថៃដែលអាចឈ្នះពានមួយនេះ។
ដោយឡែក នៅឆ្នាំនេះ Anntonia Porsild បានចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៣ ដែលតំណាងឲ្យខេត្ត Nakhon Ratchasima ដោយសារតែទេពកោសល្យ និងភាពស្រស់ស្អាត នៅទីបំផុតនាងអាចដណ្តើមតំណែង Miss Universe Thailand 2023 នៅថ្ងៃទី២០ ខែសីហា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគ្រប់គ្រងស្ថាប័ន MGC បញ្ជាក់ថា កម្មវិធីត្រូវតែសុក្រឹតឱកាសមានតែ ១នាទីទេ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?