ជីវិតកម្សាន្ដ
ការប្រគំតន្ត្រី Engfa ម្ដងនេះ អ្នកគាំទ្រជូនអំណោយសុទ្ធតែជាដុំមាស
អតីតបវរកញ្ញា Engfa Waraha ក្រោយទទួលបានជយលាភី Miss Grand Thailand 2022 ប្រជាប្រិយភាពរបស់នាងកាន់តែល្បីល្បាញខ្លាំងឡើង ខណៈដែលក្លឹបអ្នកគាំទ្របានបង្កើតការភ្ញាក់ផ្ញើលមួយជូនជាអំណោយមាសទាំងដុំៗដល់នាង។
ក្លឹបអ្នកគាំទ្ររបស់រាជិនីសម្រស់រូបនេះ បានចំណាយលុយយ៉ាងច្រើនរៀបចំឲ្យមានការភ្ញាក់ផ្អើលក្នុងការប្រគំតន្ត្រីរបស់នាង និងដើម្បីអបអរការជោគជ័យរបស់ Engfa Waraha ដោយប្រគល់ដុំមាស និងប្រាក់រាប់លានដល់នាង។
តាមរយៈ ផេកហ្វេសបុករបស់លោក Nawat Issarakraisil បានថតឃ្លិបពីបរិយាកាសក្នុងសាល មុនពេលចាប់ផ្តើមការប្រគំតន្ត្រីរបស់នាង។ ក្នុងនោះអ្នកគាំទ្រ Engfa បាននាំយកអំណោយ រួមមាន ផ្កា តុក្កតា ព្រមទាំងដុំមាស និងសាច់ប្រាក់ រាងជារាងផ្សេងៗគ្នាយ៉ាងអធិកអធម។
ជាមួយគ្នានេះដែរ លោក Nawat Issarakraisil បានបង្ហោះសារមួយថា “Fans ចំណាយច្រើន។ សាច់ប្រាក់ជាង ៣លានបាត ជូន Engfa ក្នុងកម្មវិធី The Grand Concert Ing Fah Public 2″។
បន្ថែមពីលើនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Engfa បានសរសេររៀបរាប់ដែរថា ដុំមាស១០បាត ទឹកប្រាក់ចំនួន ៣២៦,៣០៣,១៥បាត, ប្រាសាទប្រាក់ ចំនួន ១,០០០,០០០បាត, សរុប ១,៣២៦,៣០៣លានបាត(៣៧,៧០០ដុល្លារ)។ សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលជូនអំណោយដុំមាស និងប្រាសាទប្រាក់ P’Fah ។ រាល់ការជូនគឺមានតម្លៃណាស់!អរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ Engfa ។
យ៉ាងណាមិញ ក្រៅពីប្រាសាទមាស និងប្រាក់ ក៏មានជញ្ជាំងប្រាក់ ស្លាបប្រាក់ និងប្រាក់ដែលបង្កើតជារូបតុក្កតាផ្សេងៗ ដែលមានតម្លៃជាង ៣លានបាតបន្ថែមទៀតដល់បវរកញ្ញា Engfa Waraha ជាការលើកទឹកចិត្តដល់នាងក្នុងព្រឹត្តិការណ៍មួយនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្រាំក្លាយជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៣ Anntonia មានប្រវត្តិប្រកួតច្រើនដង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច