ជីវិតកម្សាន្ដ
ឆ្លងកាត់បទពិសោធន៍លើកដំបូង ណាន ណាន តាំងចិត្តសម្រេចក្ដីស្រមៃក្នុងវិស័យដើរម៉ូដ
មហាជនដឹងហើយថា កម្មវិធីប្រកួតបវរកញ្ញាយុវតីកម្ពុជា ២០២៣ (Miss Preteen International Cambodia 2023) ត្រូវបានបញ្ចប់កាលពីថ្មីៗនេះ ខណៈកូនស្រីតារាកំប្លែងអ្នកនាង អ៊ីត គឺ កញ្ញា ង៉ាស្រីណាន ហៅ ណាន ណាន ដណ្ដើមបានជ័យលាភីរងលំដាប់ទី ៣ នៃការប្រកួតនេះ។

លទ្ធផលរងលំដាប់ទី ៣ នេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការអបអរសាទរចំពោះ ណាន ណាន ខណៈ ស្រីអ៊ីត ដែលជាម្ដាយអះអាងថា ទម្រាំកូនស្រីដើរដល់ចំណុចនេះមិនមែនរឿងងាយស្រួលទេ។ ថ្វីត្បិតតែយ៉ាងនេះក្ដី សម្រាប់ ណាន ណាន នៅតែតាំងចិត្តសម្រេចក្ដីស្រមៃក្លាយជាម្ចាស់មកុដ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍លើកដំបូង។

ង៉ា ស្រីណាន បានបញ្ជាក់ប្រាប់ឲ្យដឹងពីអារម្មណ៍របស់ខ្លួនថា «ខ្ញុំសារភាព នេះជាលើកដំបូងដែលខ្ញុំចូលវិស័យដើរម៉ូដជាលើកទី ១ ខ្ញុំមិនដែលដើរម៉ូដពីមុនមកទេ មុននឹងខ្ញុំហ៊ានជើងចូលវិស័យដើរម៉ូដ ខ្ញុំគិតថា វាស្រួលបំផុត តែពេលដែលខ្ញុំចាប់ផ្ដើមហ៊ានចូល សម្រាប់ខ្ញុំវាមិនងាយស្រួលដូចការគិតទេ តែសួរថា ខ្ញុំឈប់អត់? ខ្ញុំចុះចាញ់អត់? ខ្ញុំបន្តធ្វើអត់?»។

ណាន ណាន និយាយបន្តថា ជាចម្លើយគឺនាងមិនឈប់ទេ មិនចុះចាញ់ទេ។ នាងនៅតែបន្ត ប្រសិនរឿងប៉ុណ្ណឹងខ្លួនធ្វើមិនបាន ចុះបើសិនទៅមុខ នាងជួបអ្វីដែលពិបាកជាងហ្នឹង តើពឹងអ្នកណា? អ៊ីចឹងនាងត្រូវតែធ្វើឲ្យក្ដីស្រមៃដើរឲ្យដល់ចំណុចនោះ(ឈ្នះមកុដ)។

បវរកញ្ញាលំដាប់រងទី ៣ ណាន ណាន និយាយបន្ថែមថា «ខ្ញុំពិតជាអរគុណទៅដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់ណែនាំខ្ញុំរហូតមក ម៉ាក់ ប៉ា យាយ តា បងប្អូន ដែលផ្ដល់កម្លាំងចិត្តឲ្យខ្ញុំរហូត អរគុណខ្លាំងហេ្វនៗ ណាន ណាន ដែលស្រលាញ់ និងគាំទ្រខ្ញុំរហូត ខ្ញុំពិតជាស្រលាញ់បងៗ ហ្វេនៗ ណាស់»។

សូមបញ្ជាក់ថា កញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ជាកូនស្រីបង្កើតរបស់អ្នកនាង ស្រីអ៊ីតដែលមានឈាមជ័រម្ដាយជាអ្នកសិល្បៈដែរនោះ ក៏ត្រូវបានគេកត់សម្គាល់ថា នាងមានទេពកោសល្យ និងសមត្ថភាពធ្វើបានល្អ មិនចាញ់បេក្ខភាពដទៃទៀតទេ ដោយបូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ ពោលកន្លងមក ណាន ណាន អាចដណ្ដើមបានជ័យលាភីរងលំដាប់ទី ៣ នៃការប្រកួតខាងលើនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ