ជីវិតកម្សាន្ដ
ស្ងាត់ៗ Rihanna សម្រាលកូនតាំងពី ២ សប្ដាហ៍មុន
កំពូលតារាចម្រៀង Rihanna ទើបសម្រាលកូនបាន ២ សប្ដាហ៍ជាមួយដៃគូវ័យ ៣៤ ឆ្នាំគឺលោក A$AP Rocky ។
បើតាមសារព័ត៌មាន TMZ តារាចម្រៀងវ័យ ៣៥ ឆ្នាំខាងលើ បានសម្រាលកូននៅថ្ងៃទី៣ ខែសីហា ក្នុងទីក្រុង Los Angeles ។

ទន្ទឹមនេះ Rihanna មិនទាន់បញ្ចេញឈ្មោះកូនប្រុសនៅឡើយទេ ដឹងត្រឹមថាអក្សរដំបូងនៃឈ្មោះគឺ R ប៉ុណ្ណោះ ។
ឈ្មោះរបស់កូនទី ២ Riri ស្រដៀងកូនដំបូងរបស់នាងដែរគឺ RZA Athelston ដែលមានអាយុជាង ១ ខួបហើយ ព្រោះកើតក្នុងខែឧសភា តាំងពីឆ្នាំ២០២២ ។

ចំពោះឈ្មោះ RZA គឺដាក់តាមតារាចម្រៀងរ៉េបលោក RZA ដែលជាអ្នកដឹកនាំ Wu-Tang មានឈ្មោះពេញគឺ Robert Fitzgerald Diggs ដើម្បីបង្ហាញពីការដឹងគុណ ។

គួររំលឹកថា Rihanna ប្រកាសការពពោះកូនលើកទីពីរក្នុងកម្មវិធី Super Bowl នៅខែកុម្ភៈ ដោយបង្ហាញពោះធំរបស់ខ្លួន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ជិតមួយឆ្នាំ ទម្រាំឈ្មោះកូនប្រុសរបស់កំពូលតារាចម្រៀង Rihanna បែកធ្លាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ