Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ ពីក្មេងស្រីម្នាក់ដើរតាមក្ដីស្រមៃ ក្លាយជា MGC2023 ត្រៀមតំណាងកម្ពុជា លើឆាកអន្តរជាតិ

បានផុស

នៅ

ក្រោយ​ឆ្លងកាត់​នូវ​ការ​ប្រកួត​យ៉ាង​លំបាក និង​វគ្គ​ជម្រុះ​ជាច្រើន​ខែ​កន្លងមក​នោះ កាលពី​ថ្មីៗ​នេះ រក​ឃើញ​ម្ចាស់​មកុដ​បវរកញ្ញា Miss Grand Cambodia2023 បាន​ទៅ​លើ​កញ្ញា ភឹម ស្រីនោ Miss Grand តំណាង​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជោគជ័យ​នេះ​ធ្វើ​ឲ្យ​សាមីខ្លួន​កញ្ញា ភឹម ស្រីនោ សម្ដែង​ការ​រំភើប​ខ្លាំង បន្ទាប់ពី​ក្ដី​ស្រមៃ​របស់​នាង​សម្រេច​ដូច​បំណង​ក្នុង​វិស័យ​បវរកញ្ញា​ដែល​បាន​លះបង់​ពេលវេលា​ជាច្រើន​មក​ហើយ​នោះ។ ជា​ការ​ពិត​ណាស់ ភឹម ស្រីនោ គឺជា​ក្មេង​ស្រី​ម្នាក់ ដែល​តែងតែ​ដើរ​តាម​ក្ដី​ស្រមៃ​រហូត​ក្លាយ​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023 ហើយ​នៅ​ក្នុង​ពេលនេះ។

ស្រីនោ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ជ័យជំនះ​នេះ​នាង​បាន​ទទួល​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បំពេញ​នា​ពេល​ខាងមុខ​នេះ គឺ ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី Miss Grand International 2023 ប្រារព្ធ​ឡើង​នៅ​ប្រទេស​វៀតណាម ហើយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ខែ​តុលា ខាងមុខ​នេះ។

កញ្ញា ភឹម ស្រីនោ បាន​បន្ត​ថា «ក្នុង​ភាព​ជោគជ័យ​មួយ​នេះ នាង​ខ្ញុំ​ចង់​សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គល​សំខាន់ៗ ជាច្រើន ដែល​បាន​គាំទ្រ និង​ផ្ដល់​កម្លាំងចិត្ត​រហូត​មក»។ នាង​ថា «អ្នក​ទាំងអស់​គ្នា ជា​កម្លាំង​ចិត្ត ជា​ភាព​ជោគជ័យ សម្រាប់​ដំណើរ​មួយ​នេះ បើ​គ្មាន​អ្នក​ទាំងអស់​គ្នា ក៏​គ្មាន​ភាព​ជោគជ័យ​មួយ​នេះ​ដែរ សង្ឃឹមថា ពុក​ម៉ែ​បងប្អូន នៅតែ​ស្រឡាញ់ ហើយ​បន្ត​ការ​គាំទ្រ​ដល់​រូប​នាងខ្ញុំ​នៅ​ពេល​ខាងមុខនេះ កាន់​ដៃ​គ្នា​ទៅមុខ​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម