ជីវិតកម្សាន្ដ
Skyfall ត្រូវគេវាយតម្លៃថាជាខ្សែភាពយន្ត James Bond ល្អបំផុតមិនធ្លាប់មាន
Skyfall ត្រូវបានជាប់ឈ្មោះជាខ្សែភាពយន្ត James Bond ល្អបំផុតមិនធ្លាប់មាន បើតាមការស្ទង់មតិមនុស្ស ៣ ៥០០ នាក់ ដែលធ្វើឡើងដោយ William Hill Vegas ។

រឿង Skyfall ឆ្នាំ ២០១២ សម្ដែងដោយលោក Daniel Craig ទទួលបានសំឡេងឆ្នោតលើស ១៧ ភាគរយ ពោលគឺច្រើនជាងគេ ។
ចំណែកឯខ្សែភាពយន្ត Goldfinger របស់ Sean Connery ជាប់ចំណាត់ថ្នាក់លេខ ២ ខណៈខ្សែភាពយន្ត James Bond ចុងក្រោយរបស់ Craig គឺ No Time To Die ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងសំឡេងឆ្នោត ៧ ភាគរយប៉ុណ្ណោះ ។


យោងតាមការស្ទង់មតិពីមហាជន លោក Daniel Craig ហាក់ដូចជាតួអង្គសំណព្វរបស់អ្នកទស្សនា ។ ទោះមិនគិតពីការស្ទង់មតិក៏ដោយ រឿង Skyfall ត្រូវបានចាត់ទុកថាជាខ្សែភាពយន្ត Jams Bond ដ៏ល្អបំផុត ចាប់តាំងពីការចាក់ផ្សាយដំបូងក្នុងឆ្នាំ ២០១២ មកម្ល៉េះ ។

រឿងនេះដឹកនាំដោយ Sam Mendes ចំណែកឯសាច់រឿងនិយាយពី James Bond តាមដានជនល្មើសក្នុងការវាយប្រហារ Mi6 (អ្នកស៊ើបការណ៍យោធា ផ្នែកទី ៦) ហើយទីបំផុតគេរកឃើញថា វាជាការងាររបស់ភេរវករម្នាក់ឈ្មោះ Saoul Silva ដែលសម្ដែងដោយលោក Javier Bardem ។

លើសពីនេះ Skyfall ក៏រកប្រាក់ចំណូលបានច្រើនដែល ដល់ទៅ ១.១ ពាន់លានដុល្លារឯណោះ ។ ថែមទាំងឈ្នះពានរង្វាន់អូស្ការចំនួនពីរផងដែរ សម្រាប់បទចម្រៀងល្អបំផុត និងការកែសម្រួលសំឡេងល្អបំផុត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កំពូលតារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធទីលានសុវត្ថិភាពនៅកម្ពុជា
ចុចអាន៖ រឿង Avatar វគ្គពីរ ក្លាយជាខ្សែភាពយន្តទី ៦ ក្នុងប្រវត្តិសាស្ត្រ រកចំណូលលើសពី ២ ពាន់លានដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ