ជីវិតកម្សាន្ដ
ក្រោយលែងលះជាមួយស្វាមី អ្នកម្ដាយកូន៣ Pin កាត់សក់ខ្លីបន្ថែមសម្រស់ក្មេងជាងមុន
តារាសម្ដែងជំនាន់ចាស់ Pin Kejmanee បន្ទាប់ពីលែងលះជាមួយស្វាមី Jetrin Wattanasin ភ្លាមៗនាងហាក់ទទួលយកមិនបាន រហូតបាត់មុខពីបណ្ដាញសង្គមមួយរយៈ ខណៈដែលថ្មីៗនេះអ្នកម្ដាយកូន៣ ស្រាប់តែបង្ហាញខ្លួនក្នុងរូបភាពសក់ខ្លី។

យ៉ាងណាមិញក្រោយប្រើជីវិតនៅលីវពេញលេញ តារាសម្ដែង Pin Kejmanee បានបង្ហាញឲ្យឃើញពីរបៀបរស់នៅប្លែកៗរបស់នាង មិនថាការធ្វើម្ហូប, ហាត់ប្រាណ ជិះសេះ ឬត្រលប់ទៅកាន់អាជីពសម្ដែងដែលនាងធ្លាប់ស្រឡាញ់ពីមុន។អ្វីទៅដែលធ្វើឲ្យនាងសប្បាយចិត្ត និងផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង នាងលះបង់ទាំងស្រុង។
ក្រៅពីធ្វើសកម្មភាពជាច្រើនហើយនោះ អ្នកមេម៉ាយកូន៣រូបនេះ ក៏មានចេតនារៀនថ្នាក់បណ្ឌិត ស្របពេលដែលទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យ Rangsit បានបង្ហោះរូបភាពរបស់ Pin Kekmanee ក្នុងនាមជានិស្សិត ដោយសរសេរខេបសិនថា “ទៅមើលថ្នាក់របស់និស្សិតបណ្ឌិត Pin Kekmanee ក្នុងកម្មវិធីបណ្ឌិតវិទ្យាសាស្ត្រនយោបាយ (វគ្គ១) សាកលវិទ្យាល័យ Rangsit”។

យ៉ាងណាមិញនេះចាត់ទុកជាការផ្លាស់ប្ដូរស្ទាយថ្មី និងអ្វីដែលថ្មីសម្រាប់នាង ក្រោយលែងលះស្វាមីដោយបន្សល់ទុកនូវកូនប្រុសកំលោះ៣រូប សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីៗលើវិស័យសិល្បៈ។ ត្បិតថាប្រើជីវិតនៅលីវជាម្ដងទៀតក៏ពិតមែន ប៉ុន្តែ Pin Kekmanee នៅតែជាតារាស្រីជើងចាស់ដែលទស្សនិកជនស្រលាញ់ពេញចិត្តយ៉ាងខ្លាំង បើទោះបីជានាងមិនមានគ្រួសារពេញលេញដូចពិមុនក៏ដោយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការប្រគំតន្ត្រី Engfa ម្ដងនេះ អ្នកគាំទ្រជូនអំណោយសុទ្ធតែជាដុំមាស

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ