Connect with us

ជីវិតកម្សាន្ដ

លីវ តឹក បុរសសំនៀងឯកស្រែកបែកអាកាស ល្បីល្បាញនៅកម្ពុជា មុនឆ្នាំ ១៩៧៥

បានផុស

នៅ

បុរស​សំនៀង​ឯក​ស្រែក​បែក​អាកាស ល្បីល្បាញ​នៅ​កម្ពុជា មុន​ឆ្នាំ ១៩៧៥ លោក លីវ តឹក មាន​ឈ្មោះ និង​សំឡេង ល្បី​រន្ទឺ មិន​ធម្មតា​នោះ​ទេ។ ជំនាន់​នោះ គ្រាន់តែ​និយាយ​ពី​ឈ្មោះ​តារា​ចម្រៀង លីវ តឹក ភ្លាម គេ​នឹកឃើញ​ដល់​សំនៀង​របស់​លោក​ភ្លែត ដែល​និយម​ច្រៀង​ស្រែក ស្ទើរតែ​បែក​បំពង់ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ​មក​ស្គាល់​បុរស​សំនៀង​ឯក​ស្រែក​បែក​អាកាស​ដ៏​ល្បីល្បាញ នៃ​កម្ពុជា កាលពីមុន​ឆ្នាំ ១៩៧៥ លោក លីវ តឹក ដែល «ក្រុម​ព្រះ​សុរិយា» បាន​ខិតខំ​ស្រាវជ្រាវ​មក​យ៉ាង​លំបាក ដើម្បី​ទុក​ចែក​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង និង​ស្គាល់ ៖

កាលណា​និយាយ​ដល់​ឈ្មោះ​លោក លីវ តឹក លោក​អ៊ំ លោកពូ អ្នក​មីង ជាច្រើន​ណាស់ នឹកឃើញ​គ្រា​រីករាយ​មួយ​ពេល​ដែល កម្ពុជា មាន​ឈ្មោះ​ថា «​កោះសន្តិភាព​» ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដ៏​ឆ្នើម នៃ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ។

លោក លីវ តឹក ជា​តារា​ចម្រៀង​បុរស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដួង នៃ​វង្ស​តន្ត្រី«យោធា​ភិរម្យ» កាលពី​ដើម​ទសវត្ស​ឆ្នាំ ៦០។

តារា​ចម្រៀង​បុរស​ដ៏​មាន​ប្រជាប្រិយភាព លោក លីវ តឹក មាន​ឈ្មោះ និង​សំឡេង ល្បីល្បាញ​មិន​ធម្មតា​នោះ​ទេ។ ជំនាន់​នោះ គ្រាន់តែ​និយាយ​ពី​ឈ្មោះ​តារា​ចម្រៀង លីវ តឹក ភ្លាម គេ​នឹក​ឃើញ​ដល់​សំនៀង​របស់​លោក​ភ្លែត ដែល​និយម​ច្រៀង​ស្រែក​ស្ទើរតែ​បែក​បំពង់ក។

ឈ្មោះ និង​សំឡេង លោក លីវ តឹក មាន​កូន​ខ្មែរ​ជំនាន់​ក្រោយ​តិច​ណាស់​បាន​ស្គាល់​តារា​ចម្រៀង​បុរស​រូប​នេះ ក៏​ព្រោះ​តែ​ចម្រៀង​របស់​លោក​នៅ​សេសសល់​តិចតួច​បំផុត ដែល​បាន​រក​ឃើញ​តែ ៥ ទៅ ៦ បទ​ប៉ុណ្ណោះ។

តារា​ចម្រៀង​ប្រុស​រូប​នេះ តែងតែ​បង្ហាញខ្លួន​ជានិច្ចកាល​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា ដង្ហែ សម្ដេច​ព្រះ នរោត្តម​សីហនុ សម្ពោធ​សមិទ្ធផល​នានា…។ កាលពី​ពេលនោះ លោក លីវ តឹក តែងតែ​បង្ហាញ​ខ្លួន​ជាមួយ​តារា​ចម្រៀង​ប្រុស-ស្រី ល្បីៗ ដទៃ​ទៀត ដូចជា «លោកស្រី ម៉ៅ សារ៉េត ,លោក តូច តេង , លោកស្រី ឈួន ម៉ាឡៃ និង លោក មាស សាម៉ន ជាដើម​…»

នៅ​ដើម​សម័យ​សាធារណរដ្ឋ​ខ្មែរ ចម្រៀង​មួយ​បទ​របស់ លោក លីវ តឹក គឺ បទ«សឹង​ឯង​សាសន៍​អី» បាន​ល្បី​កក្រើក​ពាសពេញ​ផ្ទៃ​ប្រទេស​តែម្ដង។

គួរ​ជម្រាប​ថា ចម្រៀង​ល្បីៗ របស់​តារា​ចម្រៀង​បុរស​ដ៏​មាន​ប្រជាប្រិយភាព​លោក លីវ តឹក ភាគច្រើន​ជា​បទ​រាំ​វង្ស និង​ចង្វាក់​សកល ដែល​អាច​ថា​មាន​ខ្ទង់​រយ​បទ តែងតែ​ចេញផ្សាយ​នៅ​ក្នុង​វិទ្យុជាតិ តែ​បាន​បាត់បង់​ស្ទើរតែ​គ្មាន​សល់ តួយ៉ាង​ដូចជា ៖ បទ«ជនជាតិ​ខ្មែរ កើត​នៅ​លើ​ដី​ខ្មែរ , អាវ​ឡេវ​ខ្នង ,មើល​កុក​មើល​ទុង ,ស្រមោល​ស្ទឹង​កំពត ,ចិន្ដា​មាស​បង ,កាំ​ពី​ដួងចិត្ត ,ជ្រោះ​អូរ​ចេង ,តុកកែ​យំយប់ ,ផ្កាយ​ស្នេហា ,ភ្នំ​គូលែន ,មិន​អាច​បំភ្លេច​អូន​បាន ,អញ្ជើញ​រាំ​ចង្វាក់​ស៊ូល ជាដើម​…»

អត្ថបទ ៖ ពិសី

សូមស្តាប់បទចម្រៀង លោក លីវ តឹក បុរស​សំនៀង​ឯក​ស្រែក​បែក​អាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម