Connect with us

ជីវិតកម្សាន្ដ

​ឌីជេ សូដា ធ្លាប់ត្រូវចោរប្លន់រំលោភ កាលអាយុ ៦ឆ្នាំ

បានផុស

នៅ

កាលពីមួយសប្ដាហ៍មុន ឌីជេ សូដា ត្រូវគេលូកលាន់កេរ្តិ៍ខ្មាសនៅមហោស្រពតន្ត្រីប្រទេសជប៉ុន រហូតធ្វើឱ្យនាងមិនអាចទ្រាំបាន ដោយចេញមកទម្លាយអារម្មណ៍ក្រៀមក្រំដែលត្រូវគេបំពានប្រាប់ដល់មហាជន ប៉ុន្តែបែរជាត្រូវទស្សនិកជនមួយចំនួនរិះគន់នាងថា មកពីនាងស្លៀកពាក់សិចស៊ីពេក ទើបមានរឿងបែបនេះកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយចេះតែទទួលមតិរិះគន់មិនឈប់ ថ្មីៗនេះតារាស្រីកូរ៉េខាងត្បូង សុខចិត្តទម្លាយការពិតដែលលាក់ទុកអស់ជាច្រើនមកហើយថា កាលពីអាយុ ៦ឆ្នាំ នាងត្រូវបានចោរប្លន់រំលោភសេពសន្ទវៈរហូតបានសសម្រេច។ ជាមួយនឹងការលាតត្រដាងរឿងអាម៉ាស់ក្នុងជីវិត ​តារាវ័យ ៣៥ឆ្នាំរូបនេះ ស្នើឱ្យបញ្ឈប់វប្បធម៌នៃការស្តីបន្ទោសលើជនរងគ្រោះតទៅទៀត បូករួមទាំងនាងផងដែរ​ ដែលបានក្លាយជាជនរងគ្រោះទាំងអតីតកាល និងក្នុងពេលបច្ចុប្បន្ន។

សរសេរនៅលើបណ្ដាញសង្គម ឌីជេ សូដា បានឱ្យដឹងថា “កាលពីខ្ញុំអាយុ ៦ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំទៅធ្វើការ ដោយទុកឱ្យខ្ញុំនៅផ្ទះតែម្នាក់ឯង ហើយខ្ញុំត្រូវចោរប្លន់ចាប់រំលោភ។ ពេល​នោះ​ខ្ញុំ​បាន​កុហក​ឪពុក​ម្តាយ​ថា ​ខ្ញុំ​ប៊ិះនឹង​ត្រូវ​ចោរ​ប្លន់ ប៉ុន្តែ​ខ្ញុំ​មិន​បាន​បើក​ទ្វារ​ឱ្យចោរទេ ព្រោះកាលណោះ​ខ្លាចពួកគាត់​ឈឺចាប់” ។

ក្នុងហេតុការ​ណ៍ដ៏តក់ស្លុត​នោះ​បាន​ធ្វើ​ឲ្យ​នាង​ទទួលអារម្មណ៍​ថាខ្លួនត្រូវបានគេរើសអើង ​ដូច្នេះទើបបានជានាង​រស់នៅ​ដោយ​លាក់បាំងវារហូតមក ​មិនធ្លាប់​ប្រាប់​នរណា​ម្នាក់សោះ។

ឌីជេ សូដា បន្ថែមថា តាំងពីចូលរៀនមកនាងធ្លាប់រងនូវការបៀតបៀនផ្លូវភេទ និងការធ្វើបាបរាងកាយជាច្រើនដង ហើយនាងតែងតែព្យាយាមលាក់បាំង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ចំណែករឿងកាលពីសប្ដាហ៍មុន ដំបូងឡើយ នាងពិតជាមានការព្រួយបារម្ភថា ការបង្ហោះរបស់នាងលើការបៀតបៀនផ្លូវភេទនៅឯពិធីមហោស្រព Osaka Music Circus នឹងប៉ះពាល់ដល់ការងាររបស់នាងនាពេលអនាគត នៅប្រទេសជប៉ុន ប៉ុន្តែអ្នករៀបចំកម្មវិធីបានធានានឹងគាំទ្រនាង ទើបនាងហ៊ានលាតត្រដាងការពិត។

ជាចុងក្រោយ ឌីជេដ៏មានប្រជាប្រិយរូបនេះ បដិសេធថា ខ្លួនរៀបរាប់អតីតកាលដ៏ឈឺចាប់ មិនមែនចង់បានចំណាប់អារម្មណ៍អ្វីទាំងអស់ នាងគ្រាន់តែសង្ឃឹមថា មហាជនឈប់បន្ទោសជនរងគ្រោះ និងរួមគ្នាប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង

ចុចអាន៖ តារាចម្រៀង Harry Styles ចេញលក់ទឹកអប់ដុតអារម្មណ៍ផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម