Connect with us

ជីវិតកម្សាន្ដ

គង់ ច័ន្ទស្រីមុំ លើកទឹកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងអាស្រូវបានល្បីបិទម្ដាយចោល

បានផុស

នៅ

តារា​សម្ដែង​រៀម​ច្បង​អ្នក​នាង គង់ ច័ន្ទ​ស្រីមុំ ភ្លាម​ៗ​ នៃ​ការ​ផ្ទុះ​រឿង​អាស្រូវ ​ត្រូវ​គេ​ទម្លាយ​ថា​ម្ចាស់​មកុដ Miss Grand Cambodia បាន​ល្បី​បិទ​ម្ដាយ​ចោលនោះ​នាង​ក៏​​បាន​ចេញ​មក​​លើក​ទឹក​ចិត្ត​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយ​ការ​ជឿជាក់​លើ​បវរកញ្ញា​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​កាល​ពីរសៀលថ្ងៃ​ទី២១ ខែ​សីហា​ពិត ជា​មាន​ការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​គាំ​ទ្រ​ និង​និយម​តាម​ដាន​វិស័យ​បវរកញ្ញា ខណៈ​សុខ​ស្រាប់​តែ​មាន​​ម្ចាស់​គណនីហ្វេសប៊ុក​​មួយ​ទម្លាយ​​រឿងរ៉ាវ​របស់​បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា​បាន​ល្បី​បិទ​ម្ដាយ​ចោល​ទាំង​ដែល​ពេល​នេះ​គាត់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

ប្រភព​​នោះ​​បាន​លើក​ឡើង​ថា ​«បង​សរសើរ​ប្អូន​អត់​ទាន់​ល្បី​ទាក់ទង​ជា​មួយ​ម្ដាយ​រហូត​ដល់​ពេល​ល្បី​បិទ​ម្ដាយ​ចោល​ម្ដាយ​ អត់​ចង់​បាន​អី្វ​ក្រៅ​ពី​សេចក្ដី​ស្រឡាញ់​កូន​នោះ​ទេ​ សូម បក​ស្រាយ​ឡើង​វិញ​ឱ្យ​ម្ដាយ​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ផង? សាក្សី​មាន​ច្រើន​ណាស់​បើ​សិន​ជា​ប្អូន​កុំ​បក​ស្រាយ​បែប​ខុស​អញ្ចឹង​គេ​មិន​ខ្វល់​ពី​ប្អូន​ឡើយ​ តែ​សូម​ឱ្យ​កុំ​វាយ​ប្រហារ​ម្ដាយ​ទាំង​ម្ដាយ​កំពុង​សង្គ្រោះ​បន្ទាន់»។

ប្រភព​បាន​បន្ត​ថា «ម្ដាយ​ដែល​ជា​ម្ដាយ​បង្កើត​មក DNA ឥឡូវ​ក៏​បាន​ដែរ…ប្អូន​ស្រី ពេជ្រ ឥឡូវ​ម្ដាយ​នៅ​រស់​ទេ​កំពុង​នៅ​ក្នុង​មន្ទីរពេទ្យ»។

ចំណែក​តារាស្រី គង់ ច័ន្ទស្រីមុំ បាន​ធ្វើ​ការ​ផ្ដល់​កម្លាំង​ចិត្ត​ថា​ «ស្រី តី ប្អូន​ស្រី​បង គឺ​ជា​ក្មេង​ស្រី​រឹងមាំ​ដែល​អាច​ពុះពារ​បាន​គ្រប់​ឧបសគ្គ ស៊ូ​ៗ​ណា អូន​ត្រូវ​ចាំ​ថា​នៅ​មាន​មនុស្ស​ល្អ​ជា​ច្រើន​នាក់​ដែល​ជឿ​ប្អូន​គាំទ្រ​ប្អូន ​ស្រលាញ់​ប្អូន​ នៅ​ក្បែរ​ចាំ​លើកទឹកចិត្ត​ និង​នៅ​ខាង​ប្អូន​ជា​និច្ច​ »នាង​បន្ថែម​ដោយ​ខ្លី​ទៀត​ថា ជឿរ​ថា​​មនុស្ស​ល្អ​ទេវតា និង​តាម​ថែ​រក្សា​​។

ទន្ទឹម​នេះ ជុំវិញ​រឿង​រ៉ាវ​នេះ​ដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅ​មិន​ទាន់​ចេញ​បក​ស្រាយ​បញ្ជាក់​ការ​ពិត​ទៅ​កាន់​អ្នក​គាំ​ទ្រ​នៅ​ឡើយ​ទេ​គិត​មក​ដល់​ពេល​នេះ។ យ៉ាង​ណា​មិញ ក៏​មាន​មតិ​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បង្ហាញ​ការ​លើក​ទឹក​ចិត្ត វត្តីសារ៉ាវឌ្ឍី ដែរ។

សូម​ជម្រាប​ថា​ការ​ទម្លាយ​របស់​គណនីហ្វេសប៊ុក Ath Sokreth បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បវរកញ្ញា​ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​ថ្លែង​​ទាំង​ទឹកភ្នែក​អរគុណ​ដល់​ឪពុក​ចិញ្ចឹម​ដែល​បាន​មើល​ថែ​នាង​កន្លង​មក​ នៅ​ក្នុង​ឱកាស​ដែល​នាង​បង្ហាញ​ខ្លួន​នា កម្មវិធី​ប្រកួត​ផ្ដាច់​​ព្រ័ត្ រMiss Grand Cambodia 2023 ខណៈ​ពេល​នោះ​នាង​មិន​បាន​រម្លឹក​ដល់​អ្នក​ម្ដាយ​​នោះ​ទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត

សេដ្ឋកិច្ច១៩ ម៉ោង មុន

ពីកម្មករសំណង់ តស៊ូក្លាយជាម្ចាស់ហាងអាវធំ ដ៏ល្បីឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម