ជីវិតកម្សាន្ដ
រៀមច្បង Anne ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយដឹកនាំរឿងប្រើហិង្សាជ្រុលពេក
ភាពយន្តថៃមានចំណងជើងថា “Kaen” របស់ប៉ុស្តិ៍លេខ៣ដែលដឹកនាំដោយរៀមច្បង Anne Thongprasom ពេលនេះកំពុងរងការរិះគន់ដូចព្យុះ ក្រោយនាងដាក់អំពើហិង្សាជ្រុលពេកលើតួអង្គនីមួយៗក្នុងរឿង។

មិនត្រឹមប៉ុណ្ណឹងទេ រាប់ចាប់តាំងពីវគ្គដំបូងរហូតដល់ចប់ រលកនៃការរិះគន់រឿងភាគមួយនេះហាក់មានសន្ទុះយ៉ាងខ្លាំងក្លា ខណៈចូលរួមសម្ដែងដោយតារាស្រី Aff Taksaorn ,Taew Nathaporn និងតារាប្រុស Naphat Siangsomboon ដែលឈុតក្នុងរឿងជាច្រើន ត្រូវមនុស្សជាច្រើនចាត់ទុកថាមិនសមរម្យ ព្រោះវាបង្ហាញក្នុងទម្រង់ដែលប្រើអំពើហិង្សាជ្រុលហួសហេតុពេក។
ទន្ទឹមគ្នានោះដែរ នៅក្នុងភាគបញ្ចប់អ្នកដឹកនាំរឿង Anne នាំមកនូវឈុតអត្តឃាតរបស់តួអង្គបន្ថែម កាន់តែធ្វើឲ្យរឿង “Kaen” រន្ធត់ និងបញ្ចេញការឈឺចាប់ខ្លាំង។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចោទអ្នករៀបចំកម្មវិធីថាមិនយល់ពីបរិបទសង្គមដែលផ្លាស់ប្តូរ។ អ្នកតាមដានរឿងមិនចង់មើលរឿងបែបនោះទេ ហើយគួរតែសម្របតាមពេលវេលាឲ្យបានល្អបំផុត។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្ដែង Anne Thongprasom បានចេញមុខបកស្រាយជុំវិញបញ្ហារឿងភាគដែលខ្លួនជាអ្នកដឹកនាំសម្ដែងថា “ខ្ញុំគ្មានចេតនាដឹកនាំរឿងហិង្សាទេ។ ប៉ុន្តែខ្ញុំទទួលយករាល់ការរិះគន់ និងទទួលការរិះគន់ពីនាយកប្រតិបត្តិរបស់ប៉ុស្តិ៍ ដើម្បីបន្តសិក្សាបន្ថែមទៀត”។
លើសពីនេះទៀតដែរ តារាសម្ដែងរូបនេះនិយាយបន្ថែមទៀតថា ចំពោះរឿងភាគដែលមានការវាយតម្លៃ ១៣+ នោះ Anne បានបង្ហើបថា វាជាការវាយតម្លៃត្រឹមត្រូវដូចដែលបានអនុម័តដោយប៉ុស្តិ៍ទូរទស្សន៍លេខ៣ និងជារឿងដែលមានអត្រា១៣+ ក្នុងឆ្នាំរបស់ប៉ុស្តិ៍ផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលែងលះជាមួយស្វាមី អ្នកម្ដាយកូន៣ Pin កាត់សក់ខ្លីបន្ថែមសម្រស់ក្មេងជាងមុន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?