Connect with us

ជីវិតកម្សាន្ដ

តូច ស៊ីណេ ក្លាយជាស្រ្តីដំបូងគេ ប្រឡង Miss Universe ក្រោយស្ថាប័ននេះបើកឱកាសដល់អ្នកមានគ្រួសាររួច

បានផុស

នៅ

បន្ទាប់​ពី​ស្ថាប័ន Miss Universe បាន​ប្រកាសបើក​ឱកាស​ឱ្យ​ស្រ្ដី​ដែល​មាន​គ្រួសារ ឬ​មាន​កូន​រួច​ហើយ​អាច​ដាក់​ពាក្យ​ចូល​រួម​ប្រឡង​កម្មវិធី​បវរកញ្ញា​បាន​ ពេល​នេះ​ គឺ​រក​ឃើញ​ស្ត្រី​គេ​ដំបូង​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខភាព​ដទៃ​ទៀត​នៅ​ក្នុង​កម្មវិធី​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​ផេក Universe Pageant បាន​បង្ហោះ​អម​ដោយ​រូបភាព​ថា​ «បន្ទាប់​ពី​ស្ថាប័ន Miss Universe បាន​បើក​សិទ្ធ​ឱ្យ​ស្រ្ដី​ដែល​មាន​គ្រួសារ​ហើយ​អាច​ចូល​ប្រឡង​បាន​ បង​ស្រី តូច ស៊ីណេ គឺ​ជា​បេក្ខភាព​បវរកញ្ញា​តំណាង​ឱ្យ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ប្រឡង Miss Universe Cambodia 2023 ដំបូង​គេ​បំផុត​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ក្នុង កម្ម​វិធី​បវរកញ្ញា​ ដោយ​គាត់​គឺ​ជា​អ្នក​ម្ដាយ​ដែល​មាន Baby ចំនួន ២ នាក់​ រួច​ទៅ​ហើយ»។

ប្រភព​បញ្ជាក់​ថា «ថ្វី​ត្បិត​តែ​គាត់​មាន​គ្រួសារ​រួច​ក៏​ពិត​មែន ប៉ុន្តែ​រូប​សម្រស់​ និង​សមត្ថភាព​របស់​គាត់ គឺ​មិន​ធម្មតា​នោះ​ទេ ដោយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​សង្គម​កិច្ច ហើយ​គាត់​អាច​និយាយ​បាន ៣​ភាសា គឺ ,ខ្មែរ , English, Chinese ចំណែក ឯ​កម្ពស់​របស់​គាត់​វិញ គឺ​គាត់​មាន​កម្ពស់ 170 cm»។

ប្រភព​បន្ត​ថា អ្វី​ដែល​ពិសេស គឺ​គាត់​ក៏​ធ្លាប់​ជា​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​បវរកញ្ញា​មួយ​ផង​ដែរ​ ដូច្នេះ​ការ​យល់​ដឹង​ពី​វិស័យ​មួយ​នេះ​គាត់​ក៏​ដឹង​ច្បាស់ ពី​អ្វី​ដែល​កម្មវិធី​ប្រកួត​ចង់​បាន​ផង​ដែរ យ៉ាង​នា​​ អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​ជួយ​គាំ​ទ្រ​គាត់​ផង ព្រោះ​​គាត់​ជា​ស្រ្ដី​ដែល​មាន​គ្រួសារ​រួច​ហើយ ក្លាហាន​ក្នុង​ការ​មក​ប្រជែង​ដណ្ដើម​មកុដ​បវរកញ្ញា​ចក្រវាល​ក្នុង​ឆ្នាំ​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម