ជីវិតកម្សាន្ដ
តារាជើងចាស់ Sinjai វះកាត់កែសម្ផស្ស សម្រស់ក្មេងជាងមុន ២០ឆ្នាំ
ទស្សនិកជនរាប់សិបនាក់ទាំងក្នុង និងក្រៅប្រទេស ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលតារាសម្ដែងជើងចាស់របស់ថៃ អ្នកស្រី Sinjai Plengpanich បានបង្ហាញសម្រស់ក្មេងជាងវ័យជិត ២០ឆ្នាំ បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួចមក។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1529-820x1024.png)
តាមរយៈវីដេអូខ្លី និងរូបភាពមួយចំនួនពីបណ្ដាញសង្គម Instagram របស់តារាស្រី Pumpui Pimonwan ទស្សនិកជនបានឃើញតារាជើងចាស់ Sinjai បង្អួតសម្រស់ប្រហែលទៅនឹងយុវវ័យ ៣០ប្លាយ ស្របពេលដែលតារាសម្ដែងរូបនេះឈានចូលវ័យ ៥៨ឆ្នាំទៅហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1528-819x1024.png)
ប្រភពពីសារព័ត៌មាន Sanook ទម្លាយថា អ្នកស្រី Sinjai បានទទួលការវះកាត់លើកត្របកភ្នែក និងវះកាត់ទាញក្រោមភ្នែក កាលពី ៣សប្ដាហ៍មុន បន្ទាប់ពីវះកាត់កែកុនសម្រស់ផ្ទៃមុខ កាលពីឆ្នាំ២០២២កន្លងទៅ ដែលពេលនេះសម្រស់របស់អ្នកស្រីកាន់តែក្មេងជាងមុនថែមមួយកម្រិតទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1530.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1532-598x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1531-598x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1533-597x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1534-598x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1535-598x1024.png)
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Baifern ក្លាយជាតារាស្រីដែលគេយកគម្រូវះកាត់មុខតាមច្រើនបំផុត
ចុចអាន៖ Britney Spears ទទួលការព្យាបាលផ្លូវចិត្ត ក្រោយស្វាមីវ័យក្មេងប្ដឹងលែងលះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច